ម​ន្ដ្រីៈ​ទម្លាយ​ពី​មេ​នគរបាល​ចរាចរណ៍​ក្រុង​និង​ថ្នាក់លើ​ពុក​រលួយ​ដ៏​ធ្ងន់ធ្ងរ

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​លើ​របាយការណ៍​សរសេរ​ ដោយ​ដៃ​មាន​ចំនួន​២​សន្លឹក​ ដែល​មាន​ គេ​សង្ស័យ​ថា​ ជា​ភាសា​ដ៏​ពិតៗ​ចេញពី​ បេះដូង​មន្ដ្រី​នគរបាល​ចរាចរណ៍​ បាន​បង្ខំ​ ចិត្ដ​រៀបរាប់​ពី​អំពើ​ពុក​រលួយ​ បញ្ហា​បក្ខ​ ពួក​និយម​របស់​នាយការិយាល័យ​នគរ​ បាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ​ និង​ភ្ជាប់​ជា​ មួយ​លោកស្នងការ​រង​មួយ​រូប​ទទួល​ផែន​ នេះ​ផង​ដែរ​ ។​

​នៅ​ក្នុង​លិខិត​នេះ​ បាន​បញ្ជាក់​ថា​ មេ​ ប៉ូលិស​ចរាចរណ៍​កំពុង​តែ​ត្រូវប៉ាន់​ ក្នុង​ នោះ​គេ​បាន​លើក​ជា​ភាសា​ចំអក​ថា​ “​កម្មករ​រោងចក្រ​ធ្វើការ​ថែម​ម៉ោង​ បើក​ លុយ​ពី​ថៅកែ​ ខុស​ប្លែក​អី​ពី​ប៉ូលិស​ច​រា​ ចរណ៍​ធ្វើការ​ថែម​ម៉ោង​បង់លុយ​ជូន​មេ​”​ ។​ ហើយ​បាន​បញ្ជាក់​យ៉ាង​លម្អិត​ទៀត​ថា​ “​កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង​ចំនួន​ ៩០​នាក់​ ត្រូវ​បង់ប្រាក់​ជូន​មេ​ ក្នុង​ម្នាក់ៗ​ ១០០​ដុល្លារ​ សម្រាប់​១​ខែ​ ។​ ហើយ​កម្លាំង​ ធ្វើការ​ថែម​ម៉ោង​ទាំង​៣​ផ្លូវ​មាន​ចំនួន​ ប្រហែល​៧០​នាក់​ ក្នុង​ម្នាក់ៗ​ត្រូវ​បង់​ជូន​ មេ​៥០​ដុល្លារ​សម្រាប់​១​ខែ​ ។​

​លិខិត​ដដែល​នេះ​ បាន​លើក​ឡើង​ផង​ ដែរ​ថា​ “​បើ​និយាយ​ពី​រឿង​រថយន្ដ​ធំ​ចូល​ ក្រុង​ ដែល​ច្បាប់​បាន​ហាមឃាត់​នោះ​ ខាង​កា​រិ​យា​លយ​ចរាចរណ៍​ផ្លូវគោក​រាជ​ ធានី​ភ្នំពេញ​ធ្វើ​បាន​ល្អ​ណាស់​ គឺ​ប្រធាន​ ការិយាល័យ​១​នាក់​ ព្រមទាំង​អនុប្រធាន​ ការិយាល័យ​៩​នាក់​ ដាក់​ខែ​រថយន្ដ​ទាំង​ អស់នោះ​ហើយ​ ។​ អនុប្រធាន​កា​រិ​យា​ ល័យ​ទាំង​៩​នាក់​ ពួក​គាត់​កំពុង​តែ​អួត​ រថយន្ដ​ដាក់​គ្នា​រួម​ទាំង​លោកស្នងការ​រង​ ម្នាក់​ទៀត​ គឺ​លោក​ហេង​ ចាន់​ធា​រី​ លំដាប់​លេខ​១​ ដ៏​ឆ្នើម​ខាង​ដាក់​ខែ​រថយន្ដ​ ដាក់​ខែ​ស្ទើរ​គ្រប់​ក្រុមហ៊ុន​ទៅ​ហើយ​ ។​ លិខិត​នេះ​ដែល​គេ​សង្ស័យ​ថា​ ចេញពី​ផ្ទៃ​ ក្នុង​អង្គភាព​បាន​លើក​ជា​អំណះអំណាង​ថា​ កាល​នៅ​មុន​បោះ​ឆ្នោត​ឆ្នាំ​២០១៣​បាន​ កន្លះ​ខែ​ លោក​ហេង​ ចាន់​ធា​វី​ បាន​ដៀល​ ដល់​មន្ដ្រី​ប៉ូលិស​ថា​ “​ពួក​អា​អត់​ខួរ​ អា​ភ្នែក​ខ្វាក់​ អា​ត្រចៀក​ថ្លង់​ អា​មាត់​គ​”​ សួរ​ថា​ តើ​លោក​ឯង​ប្រធាន​ការិយាល័យ​ មាន​លុយ​ពី​ណា​ទិញ​ផ្ទះ​ រហូត​ដល់​៧០​ទៅ​ ៨០​ម៉ឺន​ដុល្លារ​ លោក​ឯង​ស្នងការ​រង​ ដែល​ ប្រ​សូត្រ​ចេញពី​មន្ដ្រី​នគរបាល​ចរាចរណ៍​ នោះ​ បាន​លុយ​ពី​ណា​ទិញ​រថយន្ដ​៣​ទៅ​៤​ គ្រឿង​ ហើយ​ទិញ​ផ្ទះ​នៅ​បុរី​តម្លៃ​៤០​ទៅ​ ៥០​ម៉ឺន​ដុល្លារ​?

​ពាក់ព័ន្ធ​ករណី​នេះ​ លោក​ហេង​ ចាន់​ធា​វី​ ស្នងការ​រង​នគរបាល​រាជធានី​ ភ្នំពេញ​បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៥​ នេះ​ថា​ “​តាម​ពិត​ខ្ញុំ​មិន​ដែល​និង​ធ្លាប់​ប្រើ​ ពាក្យ​ទាំង​អស់នេះ​ទេ​ បើ​និយាយ​ និយាយ​ មែន​ត្រឹមតែ​ពាក្យ​ថា​ ដើម្បី​អនុវត្ដ​ទៅ​ តាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជ​ ធានី​ភ្នំពេញ​ ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​ យើង​ជា​អ្នក​អនុវត្ដ​ច្បាប់​ ត្រូវ​មាន​ភ្នែក​ មាន​ត្រចៀក​ យើង​មាន​ច្រមុះ​ហិត​ ត្រូវ​ ធ្វើ​ការងារ​អ្វី​ដែល​សាលា​ា​រាជធានី​ភ្នំពេញ​ ដាក់​ឱ្យ​យើង​ ។​ លោក​បន្ដ​ថា​ យើង​មាន​ ភ្នែក​ យើង​មាន​ច្រមុះ​ មាន​ត្រចៀក​បាន​ ឃើញ​ដឹង​ឮ​អស់ហើយ​ រឿង​អី​យើង​អនុវត្ដ​ ការងារ​មិន​បាន​ ដូច​ជា​ណែនាំ​ឱ្យ​គាត់​ អនុវត្ដ​ទប់ស្កាត់​ការ​ដឹក​សំពីងសំពោង​ នេះ​ជាដើម​តែ​ប៉ុណ្ណោះ​”​ ។​

​ដោយឡែក​លោក​ចីវ​ ហាក់​ នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រាជធានី​ភ្នំពេញ​ នគរវត្ដ​មិន​អាច​ទាក់​ ទង​បាន​ទេ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៥​ ដោយ​ទូរស័ព្ទ​ត្រូវ​បាន​បិទ​ ។​

​លោក​ឧត្ដមសេនីយ៍​ជួន​ សុវណ្ណ​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​ នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​នគរ​ វត្ដ​តាម​ទូរស័ព្ទ​ថា​ “​ខ្ញុំ​មិន​ទាន់​បានដឹង​រឿង​ នេះ​ទេ​ បើ​មាន​មេត្ដា​ជួយ​សហការ​គ្នា​ ដើម្បី​លុប​បំបាត់​ ។​ ដោយ​លោក​បញ្ជាក់​ ថា​ ពេល​នេះ​មិន​អាច​និយាយ​បាន​ ព្រោះ​ កំពុង​ជាប់រវល់​ជួប​ជាមួយ​ស្ថានទូត​អង់​ គ្លេ​ស​”​ ។​

​លោក​ឧត្ដមសេនីយ៍ឯក​ រុន​ រ័​ត្ន​វាសនា​ប្រធាន​នាយកដ្ឋាន​នគរបាល​សណ្ដាប់ធ្នាប់​ ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ លោក​បាន​ប្រាប់​ នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ “​បើ​មាន​ករណី​ ប្រធាន​អង្គភាព​យក​លុយ​ពី​កូនចៅ​បែប​ នេះ​មែន​ គឺជា​រឿង​ខុសច្បាប់​ ឬ​ពុក​រលួយ​ ព្រោះ​បើ​តាម​ខ្ញុំ​ដឹង​ ឯកឧត្ដម​អគ្គ​ស្នង​ ការ​នគរបាល​ជាតិ​លោក​បាន​គិតគូ​ណាស់​ ដល់​មន្ដ្រី​អនុវត្ដ​ច្បាប់​ ក្នុង​នោះ​មាន​ទាំង​ គោលការណ៍​ឧបត្ថម្ភ​ផង​ដែរ​ ។​ លោក​ បន្ដ​ថា​ រឿង​នេះ​ បើជា​ការ​ពិត​ហើយ​ត្រូវ​ បាន​ថ្នាក់លើ​ដឹង​ ប្រហែលជា​ឯកឧត្ដម​ អគ្គ​មិន​អនុគ្រោះ​ឡើយ​”​ ។​

​នគរវត្ដ​មិន​អាច​ទាក់ទង​បាន​ទេពី​ នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ ជាតិ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ។​ ហើយ​លោក​ឧត្ដមសេនីយ៍ឯក​គៀត​ ច័ន្ទ​ ថា​រិ​ទ្ធ​ អគ្គស្នងការ​រង​ និង​ជា​អ្នកនាំពាក្យ​ អគ្គស្នងការ​នគរបាល​ជាតិ​ នគរវត្ដ​មិន​ អាច​ទាក់ទង​បាន​ទេ​ ដើម្បី​សុំ​ការ​បំភ្លឺ​ ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​របស់​នគរបាល​ ចរាចរណ៍​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​នេះ​ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ ទទួល​ ៕​

...

ដោយ៖ សុខ​ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print