ប្រធានាធិបតី ឌុយទែរតេ ស្នើទាហានអាមេរិកត្រៀមលក្ខណៈដកចេញពីហ្វុីលីពីន

ចែករំលែក៖

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ប្រធានាធិបតីហ្វុីលីពីនបានធ្វើឲ្យទំនាក់ ទំនងជាមួយអាមេរិកកាន់តែតានតឹង ក្រោយពេលលោក ឌុយទែរតេ បានប្រកាស ឲ្យកម្លាំងទាហានអាមេរិកត្រៀមលក្ខណៈ ក្នុងការលុបចោលកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់របស់ប្រទេសទាំង២ និងដក ទាហានចេញពីប្រទេសនេះ។

កិច្ចព្រមព្រៀងការពារជាតិដែល ប្រទេសទាំង២បានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៨ ដោយក្នុងនោះបានអនុញ្ញាត ឲ្យទាហានអាមេរិកឈរជើងនៅក្នុង ប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍មួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនោះអាមេរិកបានបញ្ជូនសម្ភារយោធាសម្រាប់បំពេញកិច្ចការ ធ្វើសមយុទ្ធ។

លោក ឌុយទែរតេ បញ្ជាក់ទៀតថា ហ្វុីលីពីនអាចស្ថិតស្ថេរបានដោយមិនចាំបាច់មានអាមេរិកមិនត្រូវការលុយអាមេរិក ឡើយ។ ការប្រកាសទាំងនោះកើតឡើងក្រោយពេលអាមេរិកផ្អាកផ្តល់ជំនួយកាត់បន្ថយភាពក្រីក្រ។

ប្រធានាធិបតី ឌុយទែរតេ បានបញ្ជាក់ ទៀតថា លោកនឹងសម្រេចចុងក្រោយនៅពេលដ៏ខ្លីខាងមុខ បន្ទាប់ពីការវាយតម្លៃ ឡើងវិញនូវកិច្ចព្រមព្រៀងការពារជាតិ អាមេរិក។

ក្នុងថ្ងៃជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកJustin Higgins បានឲ្យដឹងថា មន្ត្រីអាមេរិកបាន ដឹងពីព័ត៌មានខាងលើ តែទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់ទទួលបានសំណើណាមួយពីហ្វុីលីពីន នៅឡើយពីការបញ្ចប់កិច្ចព្រមព្រៀងការពារជាតិទ្វេភាគីនេះ៕

rodrigo-duterte660

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print