ក្រុមចោរ៤នាក់វាយប្លន់ម៉ូតូសង់កូរ៉េមួយគ្រឿងបានសម្រេចមិនរំខានដល់ដំណេកនគរបាលប៉ុស្តិ៍ចតុមុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណះដែលក្រុមចោរប្លន់មានគ្នា៤នាក់មកធ្វេីសកម្មភាពវាយប្លន់ម៉ូតូសង់កូរ៉េ ពីជនរងគ្រោះ ហេីយយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្តិភាពមិនរំខានដល់ដំណេកនគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញឡេីយ ។ 

ករណីវាយប្លន់ម៉ូតូបានសំរេចខាងលេីនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទីរំលងអាធ្រាតឈាន ចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខអគ្គធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ ចំរេីន ភេទប្រុស​ អាយុ២៧ឆ្នាំ ស្នាក់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ រងរបួសធ្ងន់បែកក្បាល និងបែកមុខបែកមាត់កំពុងសម្រាកព្យាបាលនៅភ្លីនិកឯកជនឃឹមរ៉ានី ។

តាមប្រភពពីសាក្សីដែលបានឃើញហេតុការណ៍ខាងលេីនេះ បានឲ្យដឹងថា នៅពីពេលកេីតហេតុ គេឃើញបុរស រងគ្រោះបេីកម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ គ្មានស្លាកលេខ ម្នាក់ឯង ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ លុះបេីកមកដល់មុខសណ្ឋាគារកាំបូឌីយ៉ាណា ក្បែរប៉ុស្តិ៍ចតុមុខ ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក Nex ពណ៌ស នឹងម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅ បានវាយជនរងគ្រោះពីក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ហេីយយកម៉ូតូជនរងគ្រោះគេចខ្លួនដោយសុវត្តិភាពតែម្តង ។

ប្រភពដដែល បានបន្តទៀតថា ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅភ្លីនិកឯកជនឃឹមរ៉ានី ៕

IMG_3203.JPG

...

ដោយ៖ ​ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print