កីឡាករ Gareth Barry, Leighton Baines និង Mason Holgate បានសម្រេចចិត្តចុះកិច្ចសន្យាបន្តលេងឲ្យក្លិប Everton ទៀតនៅពេលជាមួយគ្នា ។
កីឡាករ Gareth Barry បន្តកិច្ចសន្យា ដល់ឆ្នាំ២០១៨ខ្សែការពារ Baines បាន ចុះកិច្ចសន្យាបន្តលេងដល់ឆ្នាំ២០១៩ ខណៈដែលកីឡាករវ័យក្មេង Mason Holgate បន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២១ ។
លោក Ronald Koeman អ្នកចាត់ការ ទូទៅរបស់ក្លិប Everton បានសម្តែងនូវក្តី រំភើបរីករាយយ៉ាងខ្លាំងដោយទទួលបានកុងត្រាថ្មីពីកីឡាករសំខាន់ទាំង៣រូបនេះ។ គ្រូបង្វឹកសញ្ជាតិហុល្លង់នេះបាននិយាយនៅ ក្នុងគេហទំព័រផ្លូវការរបស់ក្លិបថា “Leighton Bainesគឺជាកីឡាករដែលមានអត្តចរិតល្អបំផុត ។ គាត់ខិតខំលេងបាល់ទាត់ហើយថែមទាំងជួយមិត្តរួមក្រុមទៀតផង។ គាត់ ក៏ជាកីឡាករមានបទពិសោធន៍ និងជាកីឡា ករសំខាន់ក្នុងចំណោមកីឡាករ Phil Jagielka និង Gareth Barry ជាដើម។ ចំណែក Mason Holgate មានទេពកោសល្យល្អបំផុតហើយថែមទាំងលេងល្អអស្ចារ្យនៅក្នុងរដូវកាលនេះ។ រីឯ Gareth Barryឯ ណោះវិញ ក៏ជាកីឡាករមានភាពវៃឆ្លាតនៅលើទីលានបើទោះបីជាគាត់មានវ័យ៣៥ឆ្នាំហើយក៏ដោយ”៕
ដោយ៖ ដេវីត