ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ផ្តន្ទាទោសជំនួយការពីរនាក់ដាក់ពន្ធនាគារ៥ឆ្នាំតែអនុវត្ត៣ឆ្នាំ ។ សាលក្រមនេះ តុលាការសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទទាំង៣នាក់ ដើម្បីយកមកអនុវត្តទោស ។
សាលក្រមប្រកាសដោយកំបាំងមុខជនជាប់ចោទនិងមេធាវី តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ៕
...
ដោយ៖ ចេស្តា