វាយខ្នោះជនសង្ស័យ៣នាក់ដែលតែងតែគាស់ផ្ទះប្រជាពលរដ្ឋពេលយប់នៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង៣និង៣០នាទីយប់ទាបភ្លឺថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ទី១-ឈ្មោះ ថុល សុខពីលីន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ (ទទួលផលចោរកម្ម), ទី២-ឈ្មោះ ឡេង ផលលាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (អ្នកចាំមើលផ្លូវ), និងទី៣-ឈ្មោះ យឹុង សម្បត្តិ ហៅជ្រូក ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំផ្ទះជួល ផ្លូវលំ ក្រុម១០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (អ្នកធ្វើសកម្មភាពគាស់សោរទ្វារ)។ ចំណែកឯជនរងគ្រោះមានឈ្មោះ គឹម មនោរម្យ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សម្ភារដែលត្រូវក្រុមជនសង្ស័យគាស់ទ្វារយកទៅនោះមានដូចជា៖ កុំព្យូទ័រចំនួន ២គ្រឿង, ខ្សែកផ្លាកទីនចំនួន ២ជី, កាមេរ៉ាតូច១គ្រឿង, លេនកាមេរ៉ាកាណុងចំនួន២ដើម, លុយខ្មែរចំនួន៣០មុឺុនរៀល និងកាបូបចំនួន៧។

លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឬស្សីកែវ បានឲ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចយើងបានទទួលដំណឹងពីប្រជាពលរដ្ឋមកថា មានចោរគាស់ទ្វារផ្ទះចូលលួចរបស់ក្នុងផ្ទះ។ ក្រោយពីបានទទួលដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ និងប្រជាការពារសង្កាត់ឫស្សីកែវ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឡេង ផលលាង ហើយកម្លាំងសមត្ថកិច្ចយើងបានបន្តធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង៧ព្រឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ យឹុង សម្បត្តិ ហៅជ្រូក ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលឫស្សីកែវ។

ក្រោយពីបានធ្វើការសាកសួរទៅលើជនសង្ស័យទាំង ២នាក់ខាងលើរួចមក កម្លាំងសមត្ថកិច្ចយើងបានបើកប្រតិបត្តិការចុះទៅបង្ក្រាបទីតាំង ដែលទទួលផលចោរកម្ម មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ដោយបានឃាត់ខ្លួនអ្នកដែលទទួលផលចោរកម្មម្នាក់យកទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមផ្លូវច្បាប់៕

chan1 chan3 chan2 chan

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print