លែងលះប្រពន្ធ៣ឆ្នាំមិនគិតធ្វើអី គិតតែផឹកស្រារាល់ថ្ងៃរហូតខ្យល់គរស្លាប់ចោលកូន៧នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់ចោលកូន៧នាក់ឲ្យកំព្រាដោយសង្ស័យថាខ្យល់គរបន្ទាប់ពីលែងលះគ្នាជាមួយប្រពន្ធ អស់រយៈពេល៣ឆ្នាំហើយមិនគិតធ្វើអី មួយថ្ងៃៗផឹកតែស្រានិងមិននឹកនាបាយទឹក ។

ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងជាន់ទី២ ស្ថិតនៅក្នុងក្រុមទី៤ ភូមិតាងួន សង្កាកាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះស្លាប់ឈ្មោះសឹង តារា អាយុ៤១ឆ្នាំ មានកូន៧នាក់ លែងលះជាមួយប្រពន្ធ៣ឆ្នាំហើយ បច្ចុប្បន្នស្នាក់នៅជាមួយម្ដាយព្រមទាំងបងប្អូននិងកូនៗ៧នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះខាងលើ បានផឹកស្រាស្រវឹងជាប់ជាប្រចាំមិនសូវលស់ថ្ងៃនោះទេ ដោយឡែកនៅវេលាយប់ថ្ងៃទី២ ខែធ្នូ មុនពេលកើតហេតុក្រោយពីផឹកស្រវឹង គាត់បានចូលទៅដេក ដោយស្រ្តីជាម្ដាយបានរៀបចំក្រាលកន្ទេល និងចងមុងឲ្យដេក ហើយមិនមាននរណាម្នាក់ដេកជាមួយនោះឡើយ ខណៈនោះមិនដឹងថាមានរឿងអ្វីកើតឡើងនោះឡើយ លុះដល់វេលាព្រឹកឡើងថ្ងៃទី៣ ខែមករា ដោយមិនឃើញគាត់ក្រោកពីដំណេក ម្ដាយបានដាស់ឲ្យក្រោកដើម្បីងូតទឹក និងហូបអាហារពេលព្រឹកផងដែរក៏ស្រាប់តែឃើញស្លាប់ឡើងរឹងបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង។

តាមសម្ដីម្តាយជនរងគ្រោះបានប្រាប់ថា កូនរបស់គាត់បានលែងលះប្រពន្ធ៣ឆ្នាំមកហើយ ដោយមានកូន៧នាក់ក្នុងបន្ទក់គ្រួសារហើយរូបគាត់ជាអ្នកចញ្ចឹម ។ ស្ត្រីខាងលើបានបន្តថា មួយថ្ងៃៗជនរងគ្រោះ(កូនប្រុស) មិនដែលធ្វើការអីនោះទេគាត់បានយកស្រាធ្វើជាអាជីពតែម្ដង ខណៈពេលឃើញគាត់ដេកយូរពេក មិនឃើញក្រោកងូតទឹកសោះ ត្រូវបានម្ដាយរបស់គាត់ទៅដាស់ឲ្យក្រោកឡើង ដើម្បីងូតទឹកហូបអាហារពេលព្រឹក ស្រាប់តែបានប្រទះឃើញគាត់ ស្លាប់បាត់បង់ជីវិត មានសភាពរឹងក្រញ៉ង់ៗបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកតែម្ដង។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្ដិ៍កាកាប រួមជាមួយនគរបាលព្រហ្មទណ្ឌ និងបច្ចេកទេសខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុធ្វើការពិនិត្យកោសល្យវិច័យ ហើយបានដឹងថា បុរសនោះស្លាប់ដោយសារគាំងបេះដូង រួចបានប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

image1-1 image3-1 image2-1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print