ខឹងឪពុកអង្គុយផឹកស្រាជាមួយអ្នកធ្លាប់មានទំនាស់ពីមុន ជេរប្រមាថហើយដេញកាប់ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ឃើញឪពុកអង្គុយផឹកស្រាជាមួយអ្នកជិតខាង ដែលជាមនុស្សមិនត្រូវជាមួយខ្លួន បានជេរប្រមាថ ហើយទាញពូថៅរកកាប់សម្លាប់ឪពុកបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសមុនាក់ដែល្រូវកូនបង្កើតដេញកាប់នោះត្រូវគេស្គាល់ឈ្មោះហែម មុនីរដ្ឋ អាយុ៥៧ឆ្នាំ ជាន្ត្រីគយទើបចូលនិវត្តន៍ រស់នៅផ្ទះជួលភូមិកើតហេតុខាងលើ។ រីឯកូនប្រុសជាជនដៃដល់ឈ្មោះហែម ពន្លឺ អាយុ៣៦ឆ្នាំ ជាអ្នកលក់ចាប់ហួយក្នុងភូមិកើតហេតុខាងលើ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះត្រូវបានអ្នកនៅផ្ទះជិតខាងដែលជាអ្នកមានទំនាស់ជាមួយកូនប្រុសគាត់នោះ បានហៅគាត់ទៅផឹកស្រាជាមួយ ប្រើអោយទៅទិញស្រាបៀរចំនួនកន្លះកេស នៅផ្ទះកូនប្រុសដែលជាអ្នកលក់ ។

ពេលទិញស្រាបៀរយកមកអង្គុយផឹកជាមួយអ្នកជិតខាងនោះ ស្រាប់តែកូនប្រុសឃើញឪពុកអង្គុយផឹកស្រាជាមួយ អ្នកជិតខាង ដែលជាអ្នកធ្លាប់មានទំនាស់ជាមួយគេកន្លងមកបែបនេះ ក៏បានជេរដៀមដាម ឪពុកនូវពាក្យអសុរសសុទ្ធជេរឪពុកថា អាឆ្កែ អាថោក ឯងគ្មានកន្លែងផឹកទេឬ បានជាមកផឹកនៅកន្លែងដែលមិនត្រូវគ្នាបែបនេះ ។

ដោយសារតែគាត់ជាឪពុកធ្លាប់ធ្វើការយកប្រាក់ចិញ្ចឹមកូន លុះគាត់ចាស់ចូលនិវត្តន៍កូនប្រុស ដែលទើបតែរកស៊ីធូរធារបន្តិច បែរជាមកជេរប្រមាថគាត់ ជាឪពុកដូចសត្វធាតុបែបនេះធ្វើឲ្យគាត់មានចិត្តខឹងក៏បានដើរស្រែកថាឲ្យកូនប្រុស ។ បើអញ្ចឹងឯងសម្លាប់អញចោលទៅ ស្រាប់តែកូនប្រុសបានទាញពូថៅរកកាប់គាត់ជាឪពុកធ្វើឲ្យផ្អើលដល់ជិតខាង ប្រជាការពារ និងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការណែនាំផងដែរ៕

image1 image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print