លោក អូស្មាន ហាស្សាន់ ៖ បដិសេធភាសាពុះព្រះវិហារឥស្លាមធ្វើផ្លូវ វាអាក្រក់ស្ដាប់ណាស់ វាបង្ហាញពីការញុះញង់ដុតកំហឹងមហាជន ដើម្បីឲ្យសកម្មជន CNRP និងគណបក្សសំបុកឃ្មុំកេងយកចំណេញ ទៅឃោសនាបំភាន់មតិសាធារណជន

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លើយតបនឹងការប្រើពាក្យញុះញង់ខុសការពិតរបស់លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសថា អាជ្ញាធរពុះផ្លូវកាត់ព្រះវិហារឥស្លាម នៅតំបន់បឹងកក់ ធ្វើផ្លូវ បង្កឲ្យមានការភាន់ច្រឡំដល់សាធារណជន។ នៅថ្ងៃនេះ លោក អូស្មាន ហាស្សាន់ លើកឡើងវិញថា ពាក្យថា ពុះព្រះវិហារឥស្លាមធ្វើផ្លូវ នេះវាអាក្រក់ស្ដាប់ណាស់ វាបង្ហាញពីការញុះញង់ដុតកំហឹងមហាជនឲ្យច្រឡំ និងស្អប់ដល់អាជ្ញាធរ ប៉ុន្តែការពិតសាលារាជធានីភ្នំពេញ សម្រេចកាត់ពុះផ្លូវដែលមានចម្ងាយរហូត ដល់៦០ម៉ែត្រពីព្រះវិហារ ដើម្បីប្រយោជន៍សាធារណៈងាយស្រួលធ្វើដំណើរតែប៉ុណ្ណោះ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានលើកឡើង នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា ៖ ភាសាពុះព្រះវិហារនេះវាអាក្រក់ស្ដាប់ណាស់ វាបង្ហាញពីការញុះញង់ដុតកំហឹង ដល់មហាជន ដើម្បីឲ្យសកម្មជន CNRP និងគណបក្សសំបុកឃ្មុំកេងយកចំណេញ ទៅឃោសនាបំភាន់មតិសាធារណ:ជន និងបងប្អូនឥស្លាមមួយចំនួនដែលទទួលព័ត៌មាន មិនទាន់ច្បាស់ឲ្យមានការភាន់ច្រឡំ និងខឹងសម្បា ហើយ មានខ្លះក៍បានសំដែងការមិនគាំទ្រ ការសាងសង់ ផ្លូវជាប្រយោជន៍សាធារណៈ ឆ្លងកាត់តភ្ជាប់ ទៅកាន់មហាវិថីព្រះមុន្នីវង្ស ប្រវែងប្រមាណ៩០ម៉ែត្រ ឆ្លងកាត់ដែលរងផល ប៉ះពាល់ផ្ទៃដីទំហំ ជាង១៩៤៩ម៉ែត្រក្រឡា ដែលទំហំដីវិហារប៉ះពាល់នេះសាលារាជធានីភ្នំពេញ បានបំពេញឲ្យវិញគ្រប់ចំនួនជាង១៩៤៩ ម៉ែត្រក្រឡា គឺមិនមានបាត់បង់មួយតឹក ណាឡើយ ។

លោក អូស្មាន ហាស្សាន់ បានលើក ឡើងថា ៖ កន្លងមកក៍មានក្រុមជ្រុលនិយម និងព័ត៌មានលំអៀងនិយម ដែលខិតខំបំពុលការពិត និងបំភ្លៃការពិត ក៍ប្រើពាក្យដូចគ្នានេះដែរថា ធ្វើផ្លូវពុះវិហារឥស្លាម និងបាត់បង់ដីវិហារ ហើយថាធ្វើផ្លូវក្បែរវិហារតែជាង១១ម៉ែត្រ ពីជញ្ជាំងដែលការពិត គឺ៦០ ម៉ែត្រឯណោះ បើគិតពីជំរាល ជនពិការ ៥០ម៉ែត្រ។
លោកបន្ដថា ៖ ពេលថ្មីៗនេះលោក សម រង្សី តាមរយៈ បណ្ដាញ សង្គម Facebook បានប្រើពាក្យញុះញង់ អុចអាលថា ចម្រូងចម្រាសនៅតែបន្តកើតមានចំពោះ សានិកអ៉ីស្លាមទាំងពីរក្រុម៖ ១.មិនព្រមឲ្យពុះផ្លូវកាត់ព្រះវិហ៊ារ ២. ព្រមឲ្យពុះផ្លូវកាត់ព្រះវិហ៊ារ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានសំរេចពុះផ្លូវកាត់ព្រះវិហ៊ារឥស្លាម ស្ថិតនៅតំបន់បឹងកក់។

លោក បានរំលឹកថា ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ បណ្ដា សហគមន៍ និងអង្គការ សមាគម ឥស្លាម នៅទូទាំងប្រទេស ភាគច្រើន បានប្រកាសជំហគាំទ្រឲ្យសាលារាជធានីភ្នំពេញ ដាក់ ប្រព័ន្ធលូ និងបើកផ្លូវសាធារណៈ នៅក្បែ វិហារឥស្លាមបឹងកក់ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ហើយការបើកផ្លូវ និងដាក់ប្រព័ន្ធលូនេះ មិនមានផលប៉ះពាល់ណាមួយដល់វិហារឥស្លាមបឹងកក់នោះទេ។

ការប្រកាសជំហបែបនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈអ៉ីម៉ាំ គ្រប់លំដាប់ថ្នាក់តំណាងសាសនិកឥស្លាមទូទាំងប្រទេស របស់គណៈ ដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ក្រោមអធិបតីភាព លោក សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា, លោក ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ ឥស្សរជនឥស្លាមសំខាន់ៗ ប្រមាណជិត៧០០នាក់ តំណាងឲ្យសាសនិកឥស្លាមទូទាំងប្រទេសជាង ៧០ម៉ឺននាក់ ផងដែរ ។ ការឯកភាពនេះ តាមរយៈ បើកវេទិការសាធា រណៈ ជាមួយប្រជាពលរដ្ឋ ដោយសេរី និងឆ្លង យោបល់ប្រជាពលរដ្ឋ យកមន្ដិភាគច្រើនផងដែរ ៕ សំរិត

...

osman-6 osman-5 osman-4 osman-1 osman-2 osman-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print