លោកខាងលិចទទួលបានជោគជ័យក្នុងការបង្ខំឲ្យអីរ៉ង់បោះបង់កម្មវិធីបរមាណូដើម្បីដោះដូរការលុបចោលទណ្ឌកម្ម សេដ្ឋកិច្ច ប៉ុន្តែចំពោះកូរ៉េខាងជើងវិញជាស្ថានភាពពីរខុសគ្នាដាច់ដោយឡែក ដោយកូរ៉េខាងជើងប្រកាសប្តេជ្ញាបន្តផលិតបរមាណូបន្ថែមទៀតសម្រាប់ទប់ទល់និងសត្រូវ។
ការមិនបោះបង់របស់កូរ៉េខាងជើងដោយប្រទេសនេះដឹងយ៉ាងច្បាស់ពីគម្រោងរបស់អាមេរិកនិងកូរ៉េខាងត្បូងក្នុងការវាយប្រហារដណ្តើមកូរ៉េខាងជើងមកបង្រួបបង្រួមជាប្រទេសមួយដូចកាលពីដើម។ទាំងនោះហើយបានជាកូរ៉េខាងត្បូងនិងអាមេរិកមិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ដោយគ្រាន់តែចុះកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ។ ដូច្នេះសង្គ្រាមអាចនិងផ្ទុះឡើងជាថ្មីគ្រប់ពេលវេលា ទើបកូរ៉េខាងជើងចាំបាច់ត្រូវតែត្រៀមខ្លួនការពារទុកជាមុនដោយគ្រាប់បែកបរមាណូ ។
ចំណុចខាងលើបានជាអ្នកវិភាគចាត់ទុកថា ការដែលបញ្ចុះបញ្ចូលបង្ខំឱ្យកូរ៉េខាងជើងបោះបង់កម្មវិធីបរមាណូ និងកាំជ្រួច មីស៊ីុលពីប្រទេសក្នុងតំបន់ និងលោក ខាងលិចជារឿងស្រមើស្រមៃប៉ុណ្ណោះ ដោយកូរ៉េខាងជើងមិនបោះបង់កម្មវិធី បរមាណូរបស់ខ្លួននោះឡើយ ។
មេដឹកនាំ កូរ៉េខាងជើងគ្រប់ជំនាន់ បានយល់យ៉ាងច្បាស់ពីលទ្ធភាពការពារ ជាតិដែលអាចគេចផុតពីការគំរាម កំហែងវាយប្រហារពីបរទេស មានតែ គ្រាប់បែកបរមាណូប៉ុណ្ណោះ។ ប្រទេស ដែលធ្លាប់បោះបង់ចោលកម្មវិធីនេះ ដូច ជាលីប៊ី អ៊ីរ៉ាក់ សុទ្ធសឹងតែរងការវាយ ប្រហារពីលោកខាងលិចដោយគ្មានអ្វី ដែលអាចជួយការពារ ឬគំរាមកំហែង តបតកុំឱ្យគេវាយប្រហារបានឡើយ ។
មួយវិញទៀត ទំនាក់ទំនងជាមួយប្រទេសចិនមិនសូវល្អឡើងរយះពេលកន្លងមកដោយ លោកគីមជុងអ៊ុនបានអនុវត្តគោលនយោបាយចាកចេញពីឥទ្ធិពលរបស់ចិន។ ទាំងនោះក៏ជាហេតុផលមួយជំរុញឱ្យមេ ដឹកនាំវ័យក្មេងកាន់តែពង្រឹងសមត្ថភាព ការពាររបស់ខ្លួនដោយពេលនេះ សូម្បី តែសម្ព៍ន្ធមិត្ដទាំងសេដ្ឋកិច្ច និងយុទ្ធ សាស្ដ្រ ដ៏សំខាន់បំផុតរបស់កូរ៉េខាង ជើងក៏បានព្រងើយកន្ដើយមិនចាត់ទុក រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងសំខាន់ដូច កាលពីមុនទៀតឡើយ ។
មូលហេតុ ដែលចិនកាន់តែឃ្លាត ឆ្ងាយពីកូរ៉េខាងជើងបន្ដិចម្ដងៗ ដោយ សារតែមេដឹកនាំវ័យក្មេង លោកគីម ជុងអ៊ុន មិនបានស្ដាប់តាមការណែនាំ គូសផ្លូវឱ្យដើរដូចរដ្ឋកាលរបស់មេដឹកនាំ គីម ជុងអ៊ីល ។ ទាំងនោះហើយធ្វើឱ្យចិន ចាំបាច់ត្រូវតែធ្វើអ្វីម្យ៉ាងដែលជាការ ដាក់គំនាបទៅលើមេដឹកនាំទីក្រុងព្យុង យ៉ាងឱ្យកែប្រែទស្សនៈរបស់ខ្លួន បើមិន ដូច្នោះទេ កូរ៉េខាងជើងនឹងបាត់បង់ដៃគូដ៏សំខាន់បំផុតរបស់ខ្លួន ។
រាល់ពេលដែលចិនមានមេដឹកនាំថ្មីឡើងកាន់អំណាចគឺបានជ្រើសរើសកូរ៉េខាងជើងសម្រាប់ទស្សកិច្ចទៅក្រៅប្រទេសដំបូងគេបង្អស់ ។ដោយឡែកមេដឹកនាំចិនលោកស៊ីជីងពីងចាប់តាំងពីឡើងកាន់តំណែងមកទល់ពេលនេះមិនមានគម្រោងទៅកាន់ប្រទេសកូរ៉េខាងជើងនោះឡើយ ។
ចិនជា សម្ពន្ធមិត្ដកុម្មុយនិស្ដជិតដិត នឹងក្រុងព្យុងយ៉ាងក៏ពិតមែន តែប្រធា នាធិបតីចិនលោកស៊ី ជីនពីង ដែលគេ គិតថា ជាចាស់ទុំ ហ្មត់ចត់ក្នុងការ ដឹកនាំប្រហែលជាពិបាកទ្រាំមើលសកម្ម ភាពឥតព្រាងទុករបស់មេដឹកនាំវ័យ ក្មេងនៅកូរ៉េខាងជើង គឹម ជុងអ៊ុន ដែល មិនសូវចេះអត់ធ្មត់នោះដោយឱ្យតែខឹង រឿងអ្វីមួយគឺក្រុងព្យុងយ៉ាងបាញ់មីស៊ីល បញ្ចេញកំហឹងភ្លាម។ ជាញឹកញយក្រុង ព្យុងយ៉ាងតែងបាញ់មីស៊ីុលចម្ងាយ ខ្លីឱ្យតែគិតថា ក្រុងសេអ៊ូលផ្គើនខ្លួន។ ជាក់ស្ដែងកន្លងមកពេលកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាជាមួយអាមេរិក គឺកូរ៉េខាងជើងបង្ហាញប្រតិកម្មបាញ់ មីស៊ីុលភ្លាមៗតែម្ដង។ នៅចំពោះមុខ មហិច្ឆតានុយក្លេអ៊ែរ និងយោធារបស់ កូរ៉េខាងជើង ចិនក៏បារម្ភពីសុវត្ថិភាព សន្ដិសុខខ្លួនដែរ។ ការបាញ់មីស៊ីុលមិន ប្រាប់ទុកមុនបែបនេះ វាអាចបង្កគ្រោះ ថ្នាក់ដល់កប៉ាល់នានាក្នុងតំបន់ ។
ទំនាក់ទំនងចិននិងកូរ៉េខាងជើងបាន ចាប់ផ្ដើមតានតឹងនឹងគ្នាចាប់ពីចុងឆ្នាំ ២០១២មក ដោយសារតែក្រុងព្យុងយ៉ាង បានបាញ់កាំជ្រួចមីស៊ីិុល និងសាកល្បង នុយក្លេអ៊ែរជាលើកទី៣ រំលោភលើ សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។
កូរ៉េ ខាងជើងរងទណ្ឌកម្មពីសហគមន៍អន្ដរជាតិ ទាំងនោះហើយបានជាសេដ្ឋកិច្ចប្រទេសនេះពឹងផ្អែកលើជំនួយចិនខ្លាំង។ ចិនជួយថាមពលជួយផ្ដល់ផលិតផល ឧស្សហកម្ម ផលិតផលចំណីអាហារដល់ កូរ៉េខាងជើង។ តែទោះជាខំជួយសេដ្ឋ កិច្ចកូរ៉េខាងជើងសន្ធឹកសន្ធាប់បែបណា ក៏រដ្ឋាភិបាលកូរ៉េខាងជើងមិនប្ដូរជំហរ យោធាខ្លួនដែរ ហើយមានតែអាចលេង បកមកចិនវិញផង។ ហេតុនេះហើយ ទើបចិនគាំទ្រអង្គការសហប្រជាជាតិក្នុង ការដាក់ទណ្ឌកម្មប្រឆាំងនឹងការសាក ល្បងនុយក្លេអ៊ែរលើកទី៣របស់ក្រុងព្យុង យ៉ាងកាលពីដើមឆ្នាំ២០១៣នោះ។
បើទោះបី មានសកម្មភាព និងឥរិយា បថយ៉ាងណាក៏ដោយ ក៏ចិនមិនអាចបោះ បង់ចោលកូរ៉េខាងជើងបានឡើយ។ ដោយនៅតែបន្ដផ្ដល់ជំនួយយោធា ដដែល។ រដ្ឋាភិបាលចិនអាចប្រើប្រាស់ កូរ៉េខាងជើងដូចជាមុខព្រួញសម្រាប់ បាញ់ទម្លុះការឡោមព័ទ្ធរបស់អាមេរិក ទៅលើប្រទេសចិនតាមរយៈគោល នយោបាយឆ្ពោះមកកាន់តំបន់អាស៊ីុ ប៉ាស៊ីុហ្វិករបស់អាមេរិក។ អាមេរិក មិនដែលខ្លាចចិនដែលជាប្រទេសមាន គ្រាប់បែកបរមាណូជាច្រើននោះឡើយ ប៉ុន្ដែបែរជាខ្លាចកូរ៉េខាងជើងទៅវិញ ដោយសារតែកូរ៉េខាងជើងហ៊ានធ្វើគ្រប់យ៉ាងដោយមិនយល់យោគ មិនប្រកាសឲ្យដឹងជាមុនឡើយ ។
អ្នកឯកទេសវិភាគបានបញ្ចាក់ថាបើទោះបីពលរដ្ឋកូរ៉េខាងជើងដាច់បាយស្លាប់ ដោយការឡោមព័ទ្ធសេដ្ឋកិច្ចពីលោកខាងលិច និងប្រទេសក្នុងតំបន់មួយចំនួនក៏ប្រទេសនេះមិនព្រមបោះបង់កម្មវិធីបរម៉ាណូដូចជាប្រទេសអីរ៉ងនោះដែរ។ មេដឹកនាំកូរ៉េខាងជើងធ្លាប់បានប្រកាសដល់ពលរដ្ឋរបស់ខ្លួនថាបរមាណូគឺជារនាំងការពារដ៏រឹងមាំបំផុតរបស់ជាតិអាចជួយឲ្យកូរ៉េខាងជើងគេចផុតពីការវាយប្រហារពីសត្រូវ។ភាពឋិតឋេរបស់កូរ៉េខាងជើងអាស្រ័យទៅលើបរមាណូ បើគ្មានបរមាណូកូរ៉េខាងជើងនិងត្រូវបាត់បង់ក្នុងពេលដ៏ខ្លីហើយកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៥៣ ត្រូវបានបំផ្លាញភ្លាមៗនោះដែរ។ទាំងនោះហើយបានអ្នកវិភាគបានបញ្ចាក់ថាបើចងអោយកូរ៉េខាងជើងបោះបង់បរមាណូគឺជារឿងស្រមើស្រមៃរបស់លោកខាងលិច វាមិនអាចកើតឡើងពិតឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី