ភ្នំពេញ៖ ទីតាំង២កន្លែងនៅក្នុងខណ្ឌសែនសុខ នឹងខណ្ឌពោធិសែនជ័យ នាវេលាម៉ោង២នឹង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ វត្តមានសមត្ថកិច្ចជាច្រើនបានបន្តឡោមព័ទ្ធកន្លែងដែលសមត្ថកិច្ចសង្ស័យថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្សុី កំពុងលាក់ខ្លួន ។
ប្រតិបត្តិការនេះដឹកនាំដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងមានការចូលរួមពីលោក ឌី វិជ្ជា ក៏ដូចអាជ្ញាធរមូលដ្ឋាន។
ស្របពេលជាមួយនេះផងដែរ លោក ហុង សុខហួរ ជនប្រឈមសមត្ថកិច្ចប្រមាញ់បានចាប់ខ្លួនក៏បានសសេរលិខិតអក្សរដោយដៃសារភាពថា នឹងចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខ អាជ្ញាធរ សមត្ថកិច្ច នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែសីហា ជាកំហិត ហើយលិខិតនេះត្រូវបានលោក សម រង្សុីបង្ហោះក្នុងPage របស់គាត់មុននេះ២ម៉ោង(នៅម៉ោង១២ថ្ងៃទី១៤)។ ដោយឡែកលោក សម រង្សីុ នឹងមកដល់កម្ពុជានៅថ្ងៃទី១៦ ៕
ដោយ៖ តុង សីហា