ផលិតកម្មភាពយន្តកីឡាឥណ្ឌាគ្រោងចាយលុយ៣០ម៉ឺនដុល្លារសម្រាប់ផលិតរឿងចំនួន២នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក Dayanand ប្រធានក្រុមហ៊ុនផលិតកម្មភាពយន្តកីឡារបស់ប្រទេសឥណ្ឌាបានអះអាងថា ខ្សែភាពយន្តដែលលោកកំពុងត្រៀមថតជាផ្លូវការនៅពាក់ កណ្តាលខែកុម្ភៈខាងមុខនេះគ្រោងចាយលុយចន្លោះពី១០ទៅ១៥ម៉ឺនដុល្លារក្នុង ១រឿង។ ការអះអាងបែបនេះធ្វើឡើងក្នុង ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹង ផលិតករភាពយន្តកីឡាឥណ្ឌាកាលពី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នៅ អគារស្នាក់ការ NOCC ។

លោក Dayanand បានប្រាប់ឲ្យដឹងថា ចំពោះការផលិតរឿងដំបូងនឹងចាបផ្តើមរៀបចំនូវសេណារីយ៉ូនាពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧នេះ គឺខ្សែភាពយន្តដែលមាន កម្រិតខ្ពស់ (Super Movies) ក្នុងខ្សែភាពយន្តនេះដែរនឹងបានបង្ហាញពីសកម្មភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាយើង ដោយ រឿងនីមួយៗក្រុមហ៊ុនគ្រោងចាយលុយក្នុង រង្វង់ពី១០ម៉ឺនទៅ១៥ម៉ឺនដុល្លារ ។ លោក បន្តថា ការផលិតខ្សែភាពយន្តកីឡាលើក ដំបូងក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ការផ្សាយចាក់បញ្ចាំងគឺធ្វើឡើងនៅកម្ពុជា បន្ទាប់មកក្រុមហ៊ុននិងរៀបចំបកប្រែជា ភាសាអង់គ្លេសសម្រាប់ចាក់បញ្ចាំងនៅតាម បណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោក Dayanand បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនរបស់លោកមាន ចំណាប់អារម្មណ៍លើវិស័យកីឡានៅប្រទេសកម្ពុជា ដោយសាររូបលោកធ្លាប់ស្គាល់កម្ពុជា រយៈពេល៥ឆ្នាំកន្លងមកហើយ ។

ក្នុងឱកាសនោះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ការផលិត ខ្សែភាពយន្តកីឡានេះ គឺកម្ពុជាមានផល ចំណេញច្រើន ជាពិសេសកីឡាករកីឡា ការិនីដែលត្រូវបានក្រុមហ៊ុនជ្រើសរើស យកមកធ្វើជាតួសម្តែងតែម្តង ។

លោកបានបន្តទៀតថា ប្រសិនបើយើង មានឈ្មោះល្បីហើយ ប៉ុន្តែយើងមិនបានចូល រួមថតកុនវាមិនអាចបន្តភាពល្បីល្បាញ របស់យើងឲ្យបានយូរអង្វែងនោះទេ តែបើ យើងល្បីក្នុងវិស័យកីឡាហើយយើងបន្តលេងក្នុងវិស័យខ្សែភាពយន្តធ្វើឲ្យកីឡាករកីឡាការិនីទទួលបានផលកម្រៃបន្ថែមទៀតពីការដើរតួសម្តែង ហើយម្យ៉ាងទៀតក៏មានឱកាសបានផ្សព្វផ្សាយវិស័យកីឡារបស់យើងទៅកាន់ពិភពលោក ឲ្យគេស្គាល់ពី កីឡារបស់កម្ពុជាផងដែរ ។

គួររំលឹកថា ក្រុមហ៊ុនផលិតខ្សែភាពយន្តកីឡារបស់ឥណ្ឌា ធ្លាប់មានបទពិសោធន៍ ផលិតខ្សែភាពយន្តប្រភេទនេះទទួលបានជោគជ័យនៅប្រទេសឥណ្ឌាជាច្រើនរឿងមកហើយ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុននេះក៏មានស្នាដៃផលិតរឿងសំខាន់ៗសម្រាប់ចាក់បញ្ចាំងតាមទូរទស្សន៍ដែលនិយាយ ពីសង្គមហើយក្នុងនោះ។ ក្រុមហ៊ុនក៏មានបំណងផលិតខែ្សភាពយន្តបែបកំប្លែងក្នុងប្រទេសកម្ពុជាឲ្យទៅជាស្តង់ដារពិភពលោកដែលអាចចាក់បញ្ចាំងក្រៅប្រទេសបាន ព្រោះកម្ពុជាក៏មានប្រជាជនរស់នៅក្រៅ ប្រទេសច្រើនណាស់ដែរ៕ សារីម

...

3 1 2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print