អាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ពន្ធ័ករណីប្រើប្រាស់ដោយខុសច្បាប់នៃសាធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានចុះបង្រ្កាបមុខសញ្ញារក្សាទុក ឬ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង៤រសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០១៧ក្នុងក្រុងស្វាយរៀងធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ ។

សមត្ថកិច្ចអាវុធហត្ថខេត្តបានអោយដឹងថាក្រោមទទួលបទបញ្ជារពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តមសេនីយ៏សែវុទ្ធីបានចាត់អោយលោកស្រីវត្ថាមេបញ្ជាការងសម្របសម្រួលជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់មានឈ្មោះ ចេង  សុភារិទ្ធ ភេទប្រុស  អាយុ២៣ឆ្នាំ ជនជាតិខ្មែរ  មានមុខរបរ បំរើការការាអូខេ  មានទីលំនៅភូមិខ្សាម ឃុំទី០៤ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង និងឈ្មោះ ចាន់  សីម៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។និងទី៣ឈ្មោះកែវតុលាឆ្នាំ២៨ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនភូមិមេភ្លើងសង្កាត់ក្រុងស្វាយរៀង។ប្រភពបន្តថារីឯវត្ថុតាងដែលរឹបអូសបានរួមមាន ម្សៅក្រាមរឹងពណ៍សថ្លា ចំនួន ០៤ កញ្ចប់មានទម្ងន់៤.០០ ក្រាម ទាំងសំបកវេចខ្ចប់ ទូរស័ព្ទ ដៃចំនួន០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនផងដែរ។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកំពុងឃាត់ខ្លួន និងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

...

IMG_0123 IMG_0124

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print