ខេត្តត្បូងឃ្មុំ៖ គ្រាប់ប្រភេទ MK 82 ផលិតនៅប្រទេសអាមេរិក ដែលមានទម្ងន់២២៧គីឡូក្រាម ត្រូវបានគេជីករកឃើញនៅក្នុងលំនៅឋានរបស់អ្នកភូមិម្នាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១រសៀល ។
ប្រជាពលរដ្ឋបានឲ្យដឹងថា គ្រាប់ MK 82 ទម្ងន់២២៧គីឡូក្រាមត្រូវបានប្រទះឃើញនៅក្នុងផ្ទះអ្នកភូមិ ឈ្មោះ អឹង តេក ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
គ្រាប់ខាងលើនេះ មានប្រវែងជាង១ម៉ែត្រ ហើយត្រូវបានជីកកាយរកប្រើរយៈពេលអស់ចំនួន៩ថ្ងៃ កាយក្នុងជម្រៅដីជិត៣ម៉ែត្រ ។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ច រួមទាំងអាជ្ញាធរ និងខាងអង្គការស៊ីម៉ាក់ បានចុះមកពិនិត្យដើម្បីចាត់ចែងយកគ្រាប់ដ៏ធំនេះទៅរក្សាទុកនៅខេត្តកំពង់ឆ្នាំង នាវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ៕
...
ដោយ៖ វណ្ណៈ