ខេត្ដព្រះសីហនុ៖ បុរសម្នាក់បាន រត់ចូលរថយន្ដកិនស្លាប់ទាំងព្រឹកប្រលឹម បង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុង ក្រុងព្រះសីហនុកាលពីវេលាម៉ោង៦និង ៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅលើផ្លូវបុរីកម្មករ មុខផ្សារពាណិជ្ជ កម្ម ឋិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ ។
តាមរបាយការណ៍នគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដ ព្រះសីហនុ បានបង្ហាញថា ជនរងគ្រោះ ដែលរត់ចូលរថយន្ដហើយត្រូវរថយន្ដ កិនស្លាប់ភ្លាមៗនេះមានឈ្មោះ មឿន វុត្ថា អាយុ៣១ឆ្នាំ* មុខរបរជាកម្មករ សំណង់ មានស្រុកកំណើតនៅស្រុកអូរ រាំងឪ ខេត្ដត្បូងឃ្មុំ ។
នៅក្នុងរបាយការណ៍នគរបាលមិន បានបញ្ជាក់ពីមូលហេតុនាំឱ្យជនរង គ្រោះខាងលើរត់ចូលរថយន្ដបណ្ដាលមក ពីមូលហេតុអ្វីនោះទេ ។ ក៏ប៉ុន្ដែបានសន្និ ដ្ឋានថា តាមសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះបានរត់ចូល រថយន្ដផ្នែកចំហៀងខាងឆ្វេងហើយ បណ្ដាលឱ្យកង់រថយន្ដផ្នែកខាងក្រោយ កិនចំពាក់កណ្ដាលខ្លួនស្លាប់ផ្កាប់មុខ ភ្លាមៗតែម្ដង ។
របាយការណ៍នគរបាលបញ្ជាក់ថា ក្រោយពីកើតហេតុរថយន្ដដែលកិនជន រងគ្រោះបានបើកគេចបាត់ ហើយសមត្ថ កិច្ចកំពុងតាមស្វែងរក ។
ដោយឡែកបើតាមបងប្រុសជនរង គ្រោះឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាតាំងពីក្បាល ល្ងាចរហូតដល់យប់ជ្រៅ តែមិនដឹងថា ជនរងគ្រោះមានវិបត្ដិអ្វីនោះទេ ។ ជន រងគ្រោះមានមុខរបរជាជាងសំណង់ ហើយធ្វើសំណង់នៅកន្លែងណាស្នាក់នៅ កន្លែងនោះ ។ ជនរងគ្រោះមិនមានកូន នោះទេ តែធ្លាប់មានប្រពន្ធដល់ទៅ២ នាក់ ហើយបានលែងលះជាបន្ដបន្ទាប់ នៅពេលថ្មីៗកន្លងទៅនេះ ។
ទាក់ទិននឹងជនរងគ្រោះលោតរត់ចូល រថយន្ដហើយរថយន្ដកិនស្លាប់នេះមាន ការលើកឡើងថា ការដែលជនរងគ្រោះ ធ្វើអត្ដឃាតដោយខ្លួនឯងអាចបណ្ដាល មកពីខូចចិត្ដជាមួយការបែបផ្លូវនឹង ប្រពន្ធទី២ ។ មួយវិញទៀតអាចបណ្ដាល មកពីជនរងគ្រោះហូបស្រាច្រើនមាន បញ្ហាសសៃប្រសាទ ទើបរថយន្ដចូលរថ យន្ដបែបនេះ ។
សាកសពជនរងគ្រោះត្រូវបានបង ប្អូនដឹកបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ឆ្លាមសមុទ្រ