ខេត្តស្វាយរៀង៖ នគរបាលខេត្តស្វាយរៀងបាន ឃាត់ខ្លួនមនុស្សប្រុសស្រីជនជាតិវៀតណាមចំនួន៤នាក់និងជនរងគ្រោះ២នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ កាលពីវេលាម៉ោង៨និង៥៧នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅកាស៊ីណូ អា ស៊ី ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគបាលខេត្តស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិវៀតណាមដែលសមត្ថកិច្ចរំដោះបានមាន ទី១.ឈ្មោះង្វៀង ថាន់ញិក ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅភូមិ៥ ឃុំយិនសឿង ស្រុកអាន់ចូវ ខេត្តអាងយ៉ាង ទី២.ឈ្មោះ ង្វៀង ញិកហៀប ភេទប្រុសអាយុ ២២ឆ្នាំ មានទីលំនៅភូមិជឿងអាន់ ឃុំជឿងតៃ ស្រុកវ៉ាថាន់ខេត្តតៃនិញ ។
ចំណែកជនសង្ស័យទាំង៤នាក់មានមាន ទី១.ឈ្មោះ វួ វ៉ាន់ទឹង ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិសង្កាត់ហបថាន់ ទីក្រុងហានណូយ ទី២.ឈ្មោះង្វៀង ធី ភេទស្រីអាយុ៣១ ឆ្នាំមានទីលំនៅភូមិសំណាំ ឃុំគីទិន ស្រុកទិនគី ខេត្តង៉េអាន ទី៣.ឈ្មោះ វ៉ ធីង៉ុកឡើយភេទប្រុសអាយុ២០ ឆ្នាំមានទីលំនៅភូមិទឹងជុង ឃុំទឹងចាវ ស្រុកចឹងថាន់ខេត្តតៃនិញ និងទី៤. ឈ្មោះង្វៀង វ៉ាន់ថាន់អាយុ២៧ឆ្នាំ មានទីលំនៅភូមិស៊ី សាក្រុងវីឌឹកហាណូយ ។
ប្រភពបន្តថា ក្រោយពីបានទទួលពាក្យបណ្ដឹងពីម្ចាស់បន្ទប់ជួលកាស៊ីណូអាស៊ី ថានៅក្នុងបន្ទប់លេខ១០មាន ករណីបង្ខាំងមនុស្សខុសច្បាប់ទើបកំលាំងសមត្ថកិច្ចនគបាល បានទៅអន្តរាគមន៏ដល់បន្ទប់ជួលនោះ ដោយបានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាជនជាតិវៀតណាម និងជនរងគ្រោះចំនួន២នាក់ផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីចាត់ការបន្តទៀត ៕
...
ដោយ៖ សុថាន