លោកម៉ក់ ពេជ្ជរិទ្ធ សំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ទូទាំងស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នេះលោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានគណៈពង្រឹងឃុំដីឥដ្ឋ ឃុំភូមិធំ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រួ សិស្សថ្នាក់ទី១២ មកពីវិទ្យាល័យជ័យវរ្ម័នទី៧ និងវិទ្យាល័យសិរីដីដុះ សរុប ទាំងអស់ជាង៦០០នាក់ ។

20150815_083744_resized

កម្មវិធីនេះបានរៀបចំឡើង នៅក្នុងបរិវេណកាសូទីម ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដោយមានការចូលរួមពីលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ លោកជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីក្រុមការងារជាច្រើនអ្នកទៀត ។

ជាមួយនិងការសំណេះសំណាលនេះដែរលោក ម៉ក់ ពេជ្ជរិទ្ធ បានផ្តាំផ្ញើអោយសិស្សនោះត្រូវខិតខំស្រាវជ្រាវឯកសាដើម្បីរៀនបន្ថែមសំរាប់ត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខ ។ ពេលទៅប្រឡងមិនត្រូវតក់ស្លត់ត្រូវតាំងស្មារតីអោយរឹងមាំ និងអនុវត្តតាមការណែនាំរបស់គណៈកម្មការប្រឡង ។ មួយផ្នែកទៀតត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ក្នុងពិធីនេះដែរលោកម៉ក់ ពេជ្ជរិទ្ធ បានសន្យាថា បើប្រឡងជាប់ម្នាក់ៗនិងទទួលបានការលើកទឹកចិត្តពីលោក៣០ម៉ឺនរៀល បើជាប់និទ្ទេសA និងទទួលបានថវិការ១០០០ដុល្លារ និងម៉ូតូ១គ្រឿង  ប៉ុន្តែសំរាប់ថ្ងៃជួបសំណេះសំណាលនេះសិស្សម្នាក់ៗទទួលបានថវិការ២ម៉ឺនរៀល  លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ៤ម៉ឺនរៀល ផងដែរ ៕

20150815_083802_resized

20150815_091526_resized

20150815_091304_resized

20150815_091145_resized

20150815_083825_resized

20150815_083723_resized

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print