ភ្នំពេញ៖ លោកឡាយ វណៈ អភិ បាលនៃគណៈអភិបាលខេត្ដតាកែវក្នុង ឆន្ទៈបម្រើឱ្យប្រជាពលរដ្ឋគួបផ្សំនឹង ការយកចិត្ដទុកដាក់របស់លោកផងនោះ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ បានចុះទៅពិនិត្យមើលបញ្ហាទំនាស់ដីធ្លី មួយកន្លែង ស្ថិតក្នុងភូមិធ្នង សង្កាត់ រកាក្រៅ ក្រុងដូនកែវ ហើយក៏ត្រូវបាន ដោះស្រាយដោយជោគជ័យឈរលើផល ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ។
មន្ដ្រីរដ្ឋបាលសាលាខេត្ដតាកែវបាន ឱ្យដឹងថា ទំនាស់នេះកើតឡើងដោយ សារលោកស្រី សំ មុំ បានធ្វើរបងប៉ះ ពាល់ដល់ផ្លូវ និងរន្ធបង្ហូរទឹកចូលស្រែ របស់ប្រជាពលរដ្ឋទើបនារសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥ ប្រជាពលរដ្ឋ ជិត៣០នាក់បានមកសាលាខេត្ដតាកែវ ដើម្បីសុំឱ្យលោកអភិបាលខេត្ដជួយដោះ ស្រាយដល់ពួកគាត់ ។ ក្រោយពីបាន ស្ដាប់អំពីដំណើររឿងមេទំនាស់នេះរួច មកលោកឡាយ វណ្ណៈ អភិបាលនៃគណៈ អភិបាលខេត្ដតាកែវក៏បានដឹកនាំមន្ដ្រី ក្រុមការងារ ពាក់ព័ន្ធចុះមកធ្វើការសម្រប សម្រួលដល់ទីកន្លែងដីទំនាស់ ឈានដល់ ការដោះស្រាយបានយ៉ាងជោគជ័យ ខណៈ ម្ចាស់ដីសុខចិត្ដខិតរបងចូលក្នុងមិនឱ្យ ប៉ះពាល់ផលប្រយោជន៍រួមរបស់ប្រជា ពលរដ្ឋឡើយ ។
គូភាគីទំនាស់ទាំងសងខាងបានទទួល យកដោយស្ម័គ្រចិត្ដរៀងៗខ្លួន ហើយក៏ បានថ្លែងអំណរគុណចំពោះការយកចិត្ដ ទុកដាក់របស់អាជ្ញាធរខេត្ដ ដែលបាន ចំណាយពេលវេលាចុះមកធ្វើការសម្រប សម្រួល ដោះស្រាយជូនប្រជាពលរដ្ឋ ដោយប្រកាន់យកនូវយន្ដការឈ្នះឈ្នះ ទាំងអស់គ្នា ។
គួររំលឹកថា លោកឡាយ វណ្ណៈ អភិ បាលនៃគណៈអភិបាលខេត្ដតាកែវតែង តែបានចុះធ្វើការដោះស្រាយជាញឹកញាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ដ ពាក់ព័ន្ធទៅនឹងករណីទំនាស់ដីធ្លី ហើយ ជាលទ្ធផលលោកមានទេពកោសល្យផ្ដល់ ភាពយុត្ដិធម៌ដោយគ្មានអ្នកឈ្នះគ្មាន អ្នកចាញ់គឺទទួលយកដោយសុច្ចចិត្ដ រាល់ដំណោះស្រាយ ៕
ដោយ៖ សុខ ខេមរា