ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមកាងារគណះពង្រឹងមូលរដ្ឋានស្រុកពញ្ញឭ បានចាត់អោយលោក ចាន់ យុត្ថា នាយកខុទ្ទាល័យ ជាតំណាង យកអំណោយជាថវិការលើកទឹកចិត្ត ដល់បេក្ខេជនដែលត្រៀមប្រឡងបាក់ឌុប ចំនួន៦០២ នាក់ មកពីវិទ្យាល័យចំនួន៥ ទូទាំងស្រុកពញ្ញាឮ ។
មានប្រសាសន៏នៅក្នុងឪកាសនោះលោក ចាន់ យុត្ថា បានពាំនាំប្រសាសន៏ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់លោក រដ្ឋមន្ត្រីលឹម គានហោ និងលោកស្រី ដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំ ផ្តល់ចំណេះដឹង ដល់សិស្សានុសិស្សដែលត្រូវត្រៀមប្រឡងមធ្យមសិក្សាទុតិភូមិ( បាក់ឌុប )នៅពេលខាងមុខនេះ អោយទទួលបានជោគជ័យ គ្រប់ៗគ្នា ។
លោកបន្តថា កន្លងមក ក្រោមការឧបត្ថម្ភពីសំណាក់លោករដ្ឋមន្ត្រី ប្អូនៗបានរៀនបំប៉ន បន្ថែម នូវមុខ វិជ្ជា សំខានៗ សម្រាប់ត្រៀម ប្រឡង ដូច្នេះប្អូន ជាសិស្សានុសិស្ស ត្រូវតែខិតខំរៀនសូត្របន្ថែមទៀតដើម្បីប្រឡងឲ្យទទួលបានជោគជ័យ ព្រោះថាកាលពីឆ្នាំកន្លងទៅនិងឆ្នាំនេះក្រសួងអប់រំបានធ្វើការកែទម្រងវិស័យអប់រំ ទ្រីស្តី អ្នកចេះ គឺ ប្រឡងជាប់ ដោយមិនអនុញាតិឲ្យសិស្សានុសិស្សលួច ចម្លងនិងយកឯកសារអ្វីចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ សូម្បីតែ ទូរស័ព្ទ នាឡិកា មានកាស្យូជាដើម ប្រសិនបើគេចាប់បានប្អូនៗអាចនិងធ្លាក់ដោយស្វ័យប្រវត្តិ ។
ជាមួយគ្នានោះលោក ក៏បាន កោតសសើរដល់លោកគ្រូអ្នកគ្រូដែលបានបង្រៀន ផ្តល់ពុទ្ធិដល់ ប្អូន ៗនាពេលកន្លង ទាំងចំណេះជំនាញ ដូច្នេះប្អូនត្រូវខិតខំដោយខ្លួនឯង នៅពេលនប្រឡងគឺខ្លួនទីពឹង ខ្លួន ដូច្នេះប្អូនៗត្រូវ សិស្សាស្រាវជ្រាវបន្ថែម នូវមេរៀនផ្សេង ព្រោះថាសម័យ តេជោសែន យើងនេះ មិនពិបាករកសៀវភៅ រឺឯកសារនោះឡើយ ខុសពីសម័យលោកនៅរៀន ។
លោកបន្ថែមថាទំរាំបានរៀនមកដល់ថ្នាក់ទី១២ ឪពុកម្តាយ លោកបានខិតខំខ្លាំង ក្នុងការផ្គត់ផ្គង់រកស៊ីុ ដើម្បរកកំរៃអោយប្អូនបានរៀនសូត្រ ដើម្បីតបស្នងគុណទៅដល់ពួកគាត់ប្អូន ត្រូវតែខិតខំរៀនប្រឡងអោយជាប់នៅពេលខាងមុខ គឺថ្ងៃទី២៤ខែសីហាដែលជិតឈានមកដល់ និងបានផ្តែផ្តាំដល់សិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រនិងជៀសវៀងអោយផុតពី ការសេពគ្រឿងស្រវឹង ពិសេស ប្អូនត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចដែលជាឃាតករបិទមុខមួយនេះឲ្យបាន ។
នាឱកាសនោះដែរលោក ក៏បាននាំយកអំណោយ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម ផ្តល់ជូន សិស្សានុសិស្ស ដែលត្រូវត្រៀមប្រលងមកពី៥វិទ្យាល័យ នៅក្នុងស្រុកពញាឭ សរុបចំនួន៦០៣ នាក់ដោយក្នុងម្នាក់លោករដ្ឋមន្ត្រីឧបត្ថម្ភថវិការចំនួន៤ម៉ឺុនរៀល និងលោកគ្រូអ្នកគ្រូ ចំនួន៥៧នាក់ម្នាក់៤ម៉ឺនរៀល ៕