ផឹកស៊ីស្រវឹងខឹងប្តីប្រចណ្ឌលោតពីលើផ្ទះជួលជាន់ទី២ទើលើដំបូកស័ង្កសីរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់គិតខ្លីមិនចង់រស់បានសម្រេចចិត្តលោតពីលើផ្ទះជួលកម្ពស់​២ជាន់ ទៅទើរលើដំបូលសំយាបសង្ក័សីបណ្តាលឲ្យរងរបួសស្រាល ដែលករណីនេះគេសង្ស័យថាព្រោះតែតូចចិត្តនឹងប្តីផឹកស៊ីស្រវឹងពូកែប្រចណ្ឌពេក។

លោត

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែសីហាឆ្នាំ ២០១៥ នៅបន្ទប់ជួលលេខ៥ ជាន់ទី២ ស្ថិតនៅភូមិដំណាក់ធំ២ ផ្លូវបេតុង សង្កាត់​ស្ទឹ​ង​មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបាននិយាយថា ស្រ្តីដែលលោតសម្លាប់​ខ្លួនមិន​បានសម្រេចនេះមិនស្គាល់ឈ្មោះទេគ្រាន់តែដឹងថា មាន​អាយុជាង៣០ឆ្នាំនិង​ធ្វើការអ្នកម៉ាស្សាកោសជប់ មាន​ប្តីជាកម្មករសំណង់ ស្នាក់​នៅ​ផ្ទះ​ជួល​កើតហេតុខាងលើ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ពួកគាត់មិនសូវស្គាល់ពីរនាក់ប្តីប្រពន្ធខាងលើ នេះទេ ដោយសារតែពួកគេទៅធ្វើការ​បាត់ៗពេលយប់ទើបឃើញមកវិញចូល​ប​ន្ទ​ប់បិទ​ទ្វារជិត។ កន្លងមកប្តី ប្រពន្ធនេះតែងតែឈ្លោះប្រកែកគ្នា ជាញឹកញាប់ ដោយសារតែបុរស​ជាប្តីប្រចណ្ឌ​ប្រពន្ធធ្វើជាស្រីម៉ាស្សា ។

លុះដល់ម៉ោងកើតហេតុពេលដែលបន្ទប់នេះមានការ​ផឹកស៊ីជាមួយ​មិត្ត​ភក្តិ​ ៤នាក់រួមនឹងប្តីប្រពន្ធនិងបងប្អូនជីដូនមួយប្រុសស្រី២នាក់ទៀតផងហើយគ្រាដែល ពួកគេត្រឡប់ទៅផ្ទះអស់ នៅសល់តែ២នាក់ប្តីប្រ​ពន្ធ ស្រាប់​តែប្រពន្ធលោតពីលើផ្ទះជាន់ទី២លាន់​សូរគ្រាំងធ្វើឲ្យអ្នក ជិតខាងនាំគ្នារត់ចេញក្រៅផ្ទះមកមើលឃើញស្រ្តីជាប្រពន្ធនៅ ទើលើដំបូលសំយាបសង្ក័សីជាន់ក្រោម ធ្វើឲ្យផុងសង្ក័សី​មួយសន្លឹករបួសស្រាលតែសំណាងល្អ​មិនបានធ្លាក់ទៅដល់​ដី ហើយក្រោយមកស្រី្តជាប្រពន្ធ ត្រូវបានគេគ្រាហ៍ចូលទៅក្នុងផ្ទះតែមិនបានបញ្ជូនទៅមន្ទីរពេទ្យទេព្រោះយល់ថារបួសស្រាលហើយសុខចិត្តនៅពួនសំងំក្នុងបន្ទប់ជួលទាំងពីរនាក់ដោយទំនងជាខ្មាសអ្នកជិតខាង ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print