រថយន្តកូរ៉េដឹកដែក មួយគ្រឿងបានរអិលធ្លាក់ដែកប៉ះចំរថយន្ដ Lexus GS300មួយគ្រឿងតែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េដឹកដែក មួយគ្រឿងបានរអិលធ្លាក់ដែកប៉ះចំរថយន្ដ Lexus GS300មួយគ្រឿងតែសំណាងល្អមិនបណ្តាលអោយមនុស្សរងរបួសនោះទេ ខណៈរថយន្ដ Lexus GS300បើកនៅពីខាងក្រោយ ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង០៥នាទីល្ងាចថ្ងៃ១៥ខែសីហាឆ្នាំ២០១៥នេះ ស្ថិតនៅតាមបណ្តោយផ្លូវសបិត នៅមាត់ទន្លេ ម្តុំផ្សារ AEON ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប៉ុន្តែសំណាងល្អអ្នកបើកបររថយន្តLexus GS300 មិនមានរងរបួសនោះទេ។

បើតាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកូរ៉េធុនធំដឹកដែក ពណ៍ស ពាក់ស្លាកលេខ 3A-0175បើកបរក្នុងទិសដៅពីលិចមកកើតខណះមកដល់ចំនុចកើតហេតុស្រាប់តែមានរថយន្ត Lexus GS300មួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាកលេខ 2W-9828បើកបរដោយស្រ្ដីម្នាក់ក្នុងទិសដៅពីត្បូងមកជើង ។

ក៏ស្រាប់តែរថយន្តកូរ៉េដឹកដែកបានរអិលធ្លាក់ដែកប៉ះចំរថយន្ដ Lexus GS300បណ្ដោយឱ្យរថយន្ដ Lexus GS300រងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនមនុស្សរងរបួសនោះ។ក្រោយពេលកើតហេតុម្ចាស់រថយន្តទាំង២បាននិយាយត្រូវរូវគ្នានិងបានបញ្ចប់រឿងនៅនិងកន្លែងកើតហេតុដោយរថយន្តកូរ៉េដឹកដែកចេញតម្លៃខូចខាតទាំងអស់ដោយយករថយន្ដ Lexus GS300ទៅជួសជុលឱ្យ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print