ខេត្តស្វាយរៀង៖ បុរសកូន២ម្នាក់ដាច់ចិត្តចងកសំលាប់ខ្លួនកលើដើមស្វាយខាងក្រោយផ្ទះប្រមាណ៤ម៉ែត្របន្ទាប់ពីពិបាកចិត្តគ្មានលុយបង់រំលោះសងធនាគារឯកជនដោយសុំលុយប្រពន្ធមិនបាន។ ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង៥រសៀលថ្ងៃទី១៥ខែសីហាឆ្នាំ២០១៥ ស្ថិតក្នុងភូមិសណ្ដូចឃុំអង្គតាសូ ស្រុកស្វាយជ្រំ ។
យោងតាមសមត្ថកិច្ចនគបាលស្រុកស្វាយជ្រំបានអោយដឹងថាបុរសគិតខ្លីមានឈ្មោះសុខវីអាយុ៣២ឆ្នាំមុខរបររត់ម៉ូតូឌុប និងជាកម្មករសំណង់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ខណះមានប្រពន្ធឈ្មោះយ៉ានណាអាយុ២៦ឆ្នាំមុខរបរកម្មការនីរោងចក្រនៅរាជធានីភ្នំពេញមានកូនក្នុងបន្ទុកចំនួន២នាក់។ យោងតាមអ្នកភូមិបានប្រាប់ថាគ្រួសារទាំងពីរគឺបានខ្ចីលុយពីធនាគារអេស៊ីលីដាដើម្បីទិញម៉ូតូថ្មីមួយគ្រឿងសំរាប់រត់ឌុបចិញ្ចឹមក្រុមគ្រួសារនិងធ្វើកម្មករសំណង់។
ក្រោយពីបង់រំលោះបានប្រមាណ៦ខែក៏គ្មានលុយសងហើយក៏ទៅរកលុយប្រពន្ធដែលធ្វើការនៅភ្នំពេញដើម្បីបង់ធនាគារប៉ុន្តែត្រូវប្រពន្ធស្ដីបន្ទោសថាមិនមានលុយទេយកម៉ូតូលក់បង់រំលោះទៅ។
ប្រភពបន្តថាក្រោយមកបុរសជាប្ដីក៏បានប្រគល់ម៉ូតូទៅអោយម្ដាយបង្កើតយកទៅលក់បានលុយបង់រំលោះរហូតមកដល់មុនពេលកើតហេតុគេឃើញបុរសជាប្ដីទឹកមុខស្រងូតស្រងាត់ដោយម៉ូតូក៏អស់ ការងារក៏គ្មានគិតតែពីដេកនៅក្នុងផ្ទះដោយប្រពន្ធមិនសូវរវីរវល់ជាមួយសង្ស័យមានថ្មី។
លុះនៅវេលាម៉ោង៥រសៀលស្រាប់តែមានក្មេងឃ្វាលក្របីប្រទះឃើញបុរសឈ្មោះសុខវីចងករសំលាប់ខ្លួនដោយយកក្រម៉ាចងនិងដើមស្វាយខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ។
បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋក៏បានរាយការណ៏មកសមត្ថកិច្ចនគបាលប៉ុស្ត័និងនគបាលជំនាញមកពិនិត្យសាកសពរួចក៏ប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មរណ៏នោះគឺរហូតមកដល់ព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥គឺមិនបានឃើញភរិយាមកចូលរួមបុណ្យសពបុរសជាប្ដីដែលគិតខ្លីចងករសំលាប់ខ្លួននោះទេដោយបន្សល់កូនប្រុសស្រី២នាក់ដែលមានអាយុទើបតែត្រឹមតែ៥ឆ្នាំនៅជាមួយជីដូនខាងឪពុកចិញ្ចឹមយ៉ាងកណ្ដោចកណ្ដែង ៕