ជិះម៉តូចេញពីផឹកស៊ីុត្រូវរថយន្តបុកពីក្រោយរបួសធ្ងន់ស្រាលពីរនាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកធ្វើរដំណើរ ស្រីប្រុសពីរនាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យនារីដែលជិះពីក្រោយរងរបួសក្បាល បាក់ដងកាំបិត និងដាច់សាច់កំភួនជើង យ៉ាងធ្ងន់ធ្ងរ ចំណែកអ្នកឌុបរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ២១:៣០ យប់ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ​ ២០១៥ ត្រង់ចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់-ក្រុង-ខេត្តស្វាយរៀង ។

IMG_3864

បុរសអ្នកបើកបរម៉ូតូបានប្រាប់អោយដឹងថា ខ្លួនឈ្មោះ សៅ ភា អាយុ ២៨ឆ្នាំ​ មុខរបរស្មៀន ឃុំស្វាយជ្រំ មានទីលំនៅភូមិខ្នា ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុខ្លួនបានដឹកនារីម្នាក់ឈ្មោះ សន សុម៉ាលី អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ចេញពីហាងលក់សាច់គោអាំង ៧០២ ក្នុងគោលបំណងត្រឡប់មកផ្ទះរបស់ខ្លួនវិញ លុះមក ដល់ចំណុចកើតហេតុខាងលើក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយពេញទំហឹងបណ្តាលអោយនារីដែលជិះពីក្រោយរងរបួសធ្ងន់ ដាច់សាច់កំភួនជើងដូចគេវះ និងរងរបួសក្បាលជាទម្ងន់ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្រុសស្រីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ fino ព័ណក្រហម គ្មានស្លាកលេខ ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើយហេតុខាងលើ ម៉ូតូក៏បត់ឆ្វេង ចៃដន្យក៏មានរថយន្តមិនស្គាល់ម៉ាក បើកបរស្របទិសគ្នាបុកពីក្រោយលឺសូរដូចរន្ទះ ។

ក្រោយកើតហេតុភាគីខាងរថយន្តមិនបានចុះមកមើលនោះឡើង គឺបន្ថែមល្បឿនបើករត់បាត់ស្រមោល ៕

IMG_3869

IMG_3867

IMG_3863.JPG

IMG_3866.JPG

...

IMG_3865

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print