ចូលលួចការបូបលុយខណៈដែលម្ចាស់គេកំពុងដេកលក់តែសំណាងអាក្រក់ត្រូវម្ចាស់គេទាន់ចាប់បានប្រគល់ អោយសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ ចោរស្រីអស់ល័ក្ខម្នាក់ត្រូវបានម្ចាស់ផ្ទះចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅ ខណៈ កំពុងធ្វើសកម្មភាពចូលលួចកាបូបលុយពេលដែលម្ចាស់ផ្ទះកំពុងដេកលក់ តែសំណាងអាក្រក់ត្រូវម្ចាស់ផ្ទះដឹង ខ្លួនទាន់បានស្រែកឆោឡោផ្អើលអ្នកជិតខាងចាប់ខ្លួនបានភ្លាមៗ ។

IMG_3999.JPG

​ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១៣និង០០នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៥ នៅចំនុចផ្ទះជួលគ្រូពេទ្យ លាញ់ ពុទ្ធី តាមបណ្ដោយផ្លូវបេតុងជាប់របងស៊ួន កាណាឌីយ៉ា ស្ថិតក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោរធិ៍សែនជ័យ រាជធានីភ្នំបើតាមការរៀបរាប់របស់ម្ចាស់កាបូបបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានដាក់កាបូប លុយ នៅចុងជើងហើយបានដេកលក់មួយ ស្របក់ ពេលដែលដឹងដឹងខ្លួនឃើញសង្ស័យកំពុងរុះរើកាបូប បំណងរកលុយពេល ឃើញបែបនេះរូបគាត់ក៏បានសួរថា រកអី ហើយជនសង្ស័យបាន ឆ្លើយថា មកទិញថ្នាំពេទ្យ ហើយរូបគាត់បានឆ្លើយទៅវិញថា ចុះបើមកទិញថ្នាំពេទ្យម្ដេចចូលមកខាងក្នុង ផ្ទះ ហើយរុះរើកាបូបរកអី ។

ដោយមានការសង្ស័យរូបគាត់ក៏បានស្រែកផ្អើលឆោឡោផ្ញាក់ផ្អើលដល់អ្នក ជិតខាងនិងឃាត់ខ្លួនជនសង្ស័យតែម្ដង។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ កង សុវ៉ារី ភេទ្យស្រី អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិ ចំការអង្គ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវនិងមានមុខរបរមិនពិតប្រាកដ ។

បច្ចុប្បន្ជជនសង្ស័យ ត្រូវបានបញ្ជូនទៅប៉ុស្ដិ៍រដ្ឋបាល នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print