នាង អេនជោលីណា ចូលី ចេញមុខប្រឆាំងគោលនយោបាយរបស់លោក ត្រាំ

ចែករំលែក៖

តារាហូលីវូដដ៏ល្បីល្បាញនាង អេន ជោលីណា ចូលី និងជាឧបការីអង្គការសហ ប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនបានចេញមុខប្រកាសថា ការប្រកាន់ពូជសាសន៍ សាសនា របស់រដ្ឋាភិបាលអាមេរិកគឺជា សកម្មភាព«លេងជាមួយភ្លើង»។

នាង អេនជោលីណា ចូលី ជាសកម្ម ជនសិទ្ធិមនុស្ស បានប្រកាសនៅថ្ងៃទី៣ ខែកុម្ភៈថា ការហាមជនអន្តោប្រវេសន៍ ចូលអាមេរិកមកពី៧ប្រទេសដែលកាន់ សាសនាអ៊ិស្លាម របស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើឲ្យជនភៀសខ្លួនជាច្រើនជួប វិបត្តិផ្លូវចិត្ត អាចនឹងធ្វើឲ្យកើតមាននូវក្រុមភេរវកម្មជាច្រើនទាំងក្នុង និងក្រៅទឹកដី ប្រឆាំងអាមេរិក។

នាង ចូលី បញ្ជាក់ទៀតថា នាងមានកូន ៦នាក់ កើតនៅក្រៅប្រទេសគឺជាមោទ នភាពរបស់ពលរដ្ឋអាមេរិក។ នាងបញ្ជាក់ ទៀតថា សុវត្ថិភាពសន្តិសុខជាតិគឺជាការចាំបាច់ ប៉ុន្តែការសម្រេចអ្វីមួយគឺត្រូវតែពឹងផ្អែកលើការពិត មិនមែនកើតចេញពីការ ភ័យខ្លាចនោះឡើយ។

នាង ចូលី បញ្ជាក់ថា«ខ្ញុំគិតថា ជនភៀសខ្លួនដែលមានលក្ខណៈគ្រប់គ្រាន់តាមផ្លូវ ច្បាប់គួរតែទទួលបានឱកាសឲ្យពួកគាត់។ យើងអាចគ្រប់គ្រងដោយមិនចាំបាច់ហាមប្រាមក្នុងនោះមានទាំងកុមារ ក៏ត្រូវបានចាត់ទុកថាគ្មានសុវត្ថិភាពដែរទាំងនោះជារឿង មិនសមហេតុសមផល»៕

Angelina-Jolie-2 index

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print