ការធ្វើបាតុកម្មនៅប្រេស៊ីុល បានបញ្ចាក់ពីលិទ្ធិប្រជាធិបតេយ្យពេញលេញ

ចែករំលែក៖

រដ្ឋាភិបាលប្រេស៊ីុលកាលពីថ្ងៃទី​១៧ខែកក្កដាបានបញ្ចាក់ថា​ការធ្វើបាតុកម្មនៅទូទាំងប្រទេស​បានបង្ហាញយ៉ាងច្បាស់ពីលិទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមប្រទេសប្រេស៊ីុល។

នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ប្រេស៊ីុលលោក​Edinho Silva បានបញ្ចាក់​ថា អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសប្រេស៊ីុលរយះពេលកន្លងមក គឺស្ថិតនៅក្នុងក្របខ័ណ្ឌ​នៃលិទ្ធិប្រជាធិបតេយ្យ។ការប្រកាសខាងលើក្រោយពេលដែលប្រធានាធិបតីប្រេស៊ីុល​លោកស្រីilma Rousseff កោះប្រជុំគណៈរដ្ឋមន្ត្រី​ដើម្បីពិភាក្សាពីការខូចខាតបណ្តាលមកពី​ការធ្វើបាតុកម្មនៅទូទាំងប្រទេសនាពេលកន្លងមក។

បក្សប្រឆាំងនៅប្រេស៊ីុលបាននាំគ្នាធ្វើបាតុកម្មជាទ្រង់ទ្រាយធំនៅទូទាំង​១៥០ខេត្ត ក្រុងក្នុង​១៣រដ្ឋ​ទូទាំងប្រទេស ទាមទារអោយប្រធានាធិបតីRousseffលាលេងចេញពីតំណែង។ប៉ុន្តែការធ្វើបាតុ​កម្មលើកនេះមានពលរដ្ឋចូលរួមតិចជាងកាលពីបាតុកម្មក្នុងខែមីនានិងខែមេសាកន្លងមកដោយនៅពេលនោះមានបាតុករចូលរួមដល់ទៅ​២,៥លាននាក់។

ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះនិងអំពើពុករលួយកើនឡើយក្នុងជួររដ្ឋាភិបាលពិសេសនៅក្រុមហ៊ុនប្រេងជាតិBrazil Petrobras ត្រូវបានគេលាតត្រដាងកាលពីចុងឆ្នំា​២០១៤ធ្វើឲ្យពលរដ្ឋ​អស់ជំនឿទៅលើមន្ត្រីដឹកនាំប្រទេសជាតិ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print