ប្រកាសមុខតំណែងលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានី ជំនួសលោក ឈឺន សុធន ទៅកាន់ប្រធានមន្ទីរបរិស្ថានកំពង់ស្ពឺវិញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងបរិស្ថាន បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងលោក គាត រង្សី ជាប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ។ ការផ្លាស់ប្តូរនេះជាការទទួលខុសត្រូវមួយដ៏សំខាន់ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជំនាញរបស់ រាជធានីភ្នំពេញ។ លោកគាត រង្សី អតីតជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ។ ចំណែកលោកឈឺន សុធន ប្រធានស្តីទីមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរទៅធ្វើជាប្រធានមន្ទីរខេត្តកំពង់ស្ពឺវិញ ។

ពិធីនេះបាន ប្រព្រឹត្ដទៅ កាលពី ថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ ២០១៧ ក្រោម អធិបតីភាព លោកផៃ ប៊ុនឈឿន រដ្ឋលេខា ធិការក្រសួងបរិស្ថាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកអៀង អូននី អភិបាលរងរាជ ធានីភ្នំពេញ។

លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ៖ ការផ្លាស់ប្តូរនេះជាការទទួលខុសត្រូវមួយដ៏សំខាន់ របស់រដ្ឋបាលរាជធានី ,ខេត្ដ ដើម្បីបង្កើនប្រសិទ្ធភាព ការងារ ជំនាញ នៅមូលដ្ឋាន ។

លោកបន្ដថា ៖ ក្រសួងបរិស្ថានបានចេញប្រកាសលេខ ០៦៦ ប្រក.បស្ថ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្តីពី គោលការណ៍ណែនាំស្តីពីនីតិវិធី និងដំណើរការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីសម្រួលដល់ការរៀបចំបង្កើត និងគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ចូលរួមអនុវត្តស្មារតីនៃប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅជួយពង្រឹងសមត្ថភាពគ្រប់គ្រង និងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្ដរ ភាព ក៏ដូចជារៀបចំបង្កើតជម្រើសមុខរបរសមស្របដើម្បីកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ។

លោកបន្ដថា ៖ ក្រសួងបរិស្ថានបាន និងកំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ (២០១៧-២០២៨) ដោយមានកិច្ចសហការពីអង្គការ UNDP និងអង្គការដៃគូពាក់ព័ន្ធ។ ផែនការយុទ្ធសាស្រ្ដនេះ រៀបចំឡើងក្នុងគោលបំណងជួយដល់ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បន្តចូលរួម និងអនុវត្តសកម្មភាពសមស្រប ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ៕ សំរិត

...

PP (1) PP (2) PP (3) PP (4) PP (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print