អាជ្ញាធរខេត្តកំពង់ធំ យកអ្នកសារព័ត៌មានជាចំណាត់ខ្មាំង ចង់លុបបំបាត់ចោលដោយសារតែជាឆ្អឹងទទឹងករ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សកម្មភាពចាប់ឡាន ជំរិតទារលុយ ចាប់ពីរ៉ឺម៉ក រហូតដល់រថយន្តសេរីទំនើប បានធ្វើសកម្មភាពយ៉ាងគឃ្លើន ដោយពុំមានការខ្លាចញញើតច្បាប់សូម្បីតែបន្តិច កម្លាំងទាំងនេះបានបើកឡានប្រដេញ រថយន្តដឹកឈើតាមបណ្តោយ ផ្លូវជាតិលេខ៦ ដែលត្រូវបានគេដឹងថា មានកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្ត ប៉ូលិសសេដ្ឋកិច្ចក្រសួង ប៉េអ៊ឹមខេត្ត បរិស្ថាន ដឺបេ អង្គការ ជាច្រើន តែងតែប្រដេញរថយន្តដឹកឈើ សិប្បកម្ម ដឹកឈើ អាជ្ញាធខេត្តកំពង់ធំ បែរជាមើលអត់ឃើញ ហើយចោទតែអ្នកសារព័ត៌មាន អ្នកណាធ្វើអីក៏ចោទអ្នកសារព័ត៌មាន ដោយយកអ្នកសារព័ត៌មានជាចំណាត់ខ្មាំង ដោយសារតែបានចុះផ្សាយរឿងអាស្រូវ ប៉ះពាល់ដល់ផលប្រយោជន៍លាភស្ការៈរបស់ពួកគេ ។

អ្នកសារព័ត៌មាន ខេត្តកំពង់ធំ កំពុងតែប្រឈមមុខនឹងការលាបពណ៌ និងការចោទប្រកាន់ពីសំណាក់ស្ថាប័នមាន អំណាច ដែលត្រូវបានគេដឹងថា ក្នុងគោលបំណងបុគ្គលមួយចំនួន ខំប្រឹងចាក់ចុច អុជអាល រោលឲ្យខ្លោចដុតឲ្យឆៅ ដោយយកអ្នកសារព័ត៌មានជាសត្រូវ ថ្នាក់ដឹកនាំមួយចំនួន មិនបានសំឡឹងមើលចុងជើង គឺមើលត្រឹមតែច្រមុះ លឺសំលេងសត្វចាបយំ ស្រែកថាសត្វខ្លាយំ ដែលជាការទំលាក់កំហុសដោយអយុត្តធ៌ម ។

ជាក់ស្តែងនៅរសៀលថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៥ មានករណី រថយន្តCRV មួយគ្រឿង ពណ៌ខ្មៅ ដែលជាកម្មសិទ្ធ របស់លោក អិន មានមុខជាទាហាន ដឺបេ ស្ថិតនៅភូមិ ឥន្ទកុមារ ស្រុកកំពង់ស្វាយ បានយករថយន្តប្រដេញកាក់ រ៉ឹម៉កឈើ ដើម្បីរកលុយផ្គាប់ចិត្ត លោក អ៊ឹង ម៉េងលី ជាមេអង្គភាពដឺបេ ហើយបើកដេញកាក់ តែពុំត្រូវបានរ៉ឺម៉កឈើឈប់នោះទេ ដោយសារតែទារគាត់ថ្លៃពេក ក្នុងរ៉ឺម៉កមានក្តាផ្ចឹក ២៥សន្លឹក សម្រាប់ធ្វើផ្ទះ ត្រូវបានលោកអិន ជំរិតទារលុយប្រាក់ចំនួន ៥០០០០រៀល ក្រោយមកលោក អិន ជាទាហ៊ាន ដឺបេ បានបើករថយន្តទៅឈប់ពីមុខរ៉ឺម៉កចម្ងាយ៣ម៉ែត្រ ខណៈពេល រ៉ឺម៉កកំពុងតែលឿន បណ្តាលឲ្យបុកគូទរថយន្ត យ៉ាងពេញទំហឹង តៃកុងរ៉ឺម៉កមានអាការរបួសធ្ងន់ធ្ងរដណ្ហើមចង្រិត មិនដឹងជោគ វាសនាយ៉ាងណានោះទេ ដោយសារគៀបជាប់នឹងរថយន្ត ហើយរថយន្តបានជ្រុលទៅបុកដើមឈើខូចខ្ទេច ស្ថិតនៅចំនុចភូមិ ព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្រោយពេលកើតហេតុ តៃកុងរ៉ឺម៉ក ដែលដឹកក្តាសម្រាប់ធ្វើផ្ទះ ឈ្មោះ លី ផេង ត្រូវបានដឹកទៅមន្ទីរពេទ្យ ចំណែកលោក អិន ជាដឺបេ មានអាជីពប្រដេញរ៉ឺម៉ក ឡាន គោលយន្ត ប្រចាំខេត្តកំពង់ធំ ត្រូវបានគេចខ្លួន ចំណែកវត្ថុតាងមាន រថយន្ត រ៉ឺម៉ក និងក្តា២៥សន្លឹក សមត្ថកិច្ចដឹកយកមក រក្សាទុក នៅអធិការស្រុកកំពុងស្វាយ ។

សូមបញ្ជាក់ផងដែរថា ករណីនេះបើសិនជា ពុំមានហេតុការគ្រោះថ្នាក់កើតឡើង សមម្លេះអាជ្ញាធរខេត្តកំពង់ធំ ទម្លាក់ មកលើអ្នកសារព័ត៌មានទៀតហើយ ចំណែកអ្នករកស៊ីុឈើ ដឹកឈើ រត់ការដឹកឈើគ្រញូង កាប់ព្រៃឡង់ ព្រៃលិចទឹក រំលោភបំពានច្បាប់ លើដីប្រជាពលរដ្ឋ មិនគោរពការវាស់វែងបែងចែកដីជូនប្រជាពលរដ្ឋ ក៏សុទ្ធតែសមត្ថកិច្ច ទាំងនេះ ហើយទើបបានជា អាជ្ញាធរខេត្តកំពង់ធំ មានបំណងចង់កំចាត់អ្នកសារព័ត៌មាន ដោយចាត់ទុកអ្នកសារព័ត៌មានជា ឆ្អឹង ទទឹងករបស់ពួកគេ ៕

1439768317610

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print