បណ្តេញជនជាតិវៀតណាម៦នាក់ទៅស្រុកវិញ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនជាតិវៀតណាម ចំនួន៦នាក់ដែលចូលមកនេសាទខុសច្បាប់ត្រូវបានកម្លាំងនគរបាលស្រុកស្អាងដឹកនាំដោយ លោកវរៈសេនីយ៍ទោ សេង សុជាតិ បានធ្វើការបណ្តេញចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមវិញបន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញថា ជនជាតិវៀតណាម ទាំង ៦នាក់នេះគ្មានឯកសារត្រឹមត្រូវស្របតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា ។

IMG-20150817-WA0017

ករណីបណ្តេញជនជាតិវៀតណាមទៅ វិញនេះបានធ្វើឡើងនៅវេលាម៉ោង១០:៣០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ តាមច្រក អន្តរជាតិជ្រៃធំ ។

លោកវរៈសេនីយ៍ទោ សេង សុជាតិ បានអោយដឹងថា បន្ទាប់ពីទទួលបាន ពត៍មានលោកបានណែនាំអោយកម្លាំងនគរបាលចុះត្រួតពិនិត្យ រកឃើញថាជនជាតិ វៀតណាមទាំង៦នាក់ចូលមកនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្អាង ដោយកាន់លិខិតឆ្លងដែនជាប្រភេទទេសចរណ៍ ដោយពុំមានឯកសារអ្វីផ្សេងនោះទេ ។

បន្ទាប់ពីរកឃើញមានតែលិខិតឆ្លងដែន ជនជាតិវៀតណាមទាំង៦នាក់ ស្រី២នាក់ ត្រូវបានលោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តកណ្តាល ណែនាំអោយនគរបាល ស្រុករៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជាវិញ ដោយអនុវត្តតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា ៕

IMG-20150817-WA0018

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print