ម៉ូតូ១០គ្រឿង និងមាន់៤ក្បាលត្រូវកម្លាំអាវុធហត្ថខណ្ឌព្រែកព្នៅបង្ក្រាបនៅសង្កាត់គោករកា

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបញ្ជល់មាន់មួយកន្លែងដែលលួចបើកលេងជល់មាន់ភ្នាល់ដាក់លុយជាច្រើនមានអ្នកចាញ់និងអ្នកឈ្នះនៅសង្កាត់គោករកាត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅវាយបំបែកបានកាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដីវាលក្នុងព្រៃឫស្សី ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ក្នុងកិច្ចចុះបង្ក្រាបកន្លែងបញ្ជល់មាន់ខុសច្បាប់នេះ យោងទៅតាមបទបញ្ជារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេស និងថ្មីនេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ មានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ដោយមានអនុសាសន៍ដ៏ថ្លៃថ្លាពីសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ការចុះបង្ក្រាបនេះដឹកនាំដោយលោក វង្ស សុភារ៉ា មេបញ្ជការងទទួលការងារជំនាញបានចុះបង្ក្រាបទីតាំងលួចបញ្ជល់មាន់នៅចំណុចខាងលើដោយបានដកហូតវត្ថុតាងរួមមាន៖ មាន់ជល់៤ក្បាល, កន្ត្រកដាក់មាន់០៥, ជញ្ជីងថ្លឹងមាន់០១, ម៉ូតូ១០គ្រឿង, ស្កត់រុំខ្នាយមាន់មួយចំនួនធំ ចំណែកមនុស្សបានរត់គេចខ្លួនបាត់អស់។

ដោយឡែកមនុស្សគឺកម្លាំងមិនបានបង្ក្រាបបានទេ ហាក់បីដូចជាមានអ្នក់នៅពីក្រោយលួចរាយការណ៍ប្រាប់មុនទើបនៅពេលកម្លាំងចុះទៅដល់ស្រាប់ក្រុមអ្នកភ្នាល់មាន់ទាំងនោះរត់បាត់អស់ដោយបន្សល់ទុកតែវត្ថុតាងនៅកន្លែងតែប៉ុណ្ណោះ

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះក៏មានការបង្ក្រាប ករណីបទល្មើសខុសច្បាប់លេងល្បែងសុីសង មានហ្គេមបាញ់ត្រី បាញ់ពង់បៀ អាប៉ោង និងការជួញដូរ ក៏ដូចជាការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពួកគាត់ជាប្រជាពលរដ្ឋក្បែរខាងមានការព្រួយបារម្ភណ៍ដល់កូនៗតូចៗក្មេងគេចសាលា កើតបញ្ហាអសន្តិសុខ មានចោរកម្មជាដើម ជាពិសេសមានបងតូចបងធំជាដើម។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅធ្វើកំណត់ហេតុបញ្ជូនទៅខាងអាវុធហត្ថក្រុងដើម្បីស្រាវជ្រាវរកម្ចាស់ចូលខ្លួនមកទទួលទោសតាមផ្លូវច្បាប់ផងដែរ៕ ព្រែកជ័យ

prakchey (4) prakchey (2) prakchey (1) prakchey (3) prakchey (5)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print