គ្រាប់បែកមួយបានផ្ទុះនៅជិតនឹងទីសក្ការៈបូជានៅកណ្តាលរដ្ឋធានីរបស់ប្រទេសថៃ ទីក្រុងបាងកក ប៉ូលីសបាននិយាយ។
ព័ត៌មានក្នុងស្រុកបានបង្ហាញថាយ៉ាងហោចណាស់មានមនុស្ស១២ នាក់បានស្លាប់និងរាប់សិបនាក់ទៀតបានរងរបួស។
អ្នកឆ្លើយឆ្លងព័ត៌មាន Jonathan Head របស់ BBC ដែលជាអ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា មានមួយចំនួនដ៏ធំនៃភាពវឹកវរគឺដោយមានផ្នែករាងកាយខ្ចាត់ខ្ចាយទៅគ្រប់ទីកន្លែង។
ការវាយប្រហារនេះបានកើតឡើងជិតទៅ Erawan សក្ការបូជានៅក្នុងស្រុក Chidlom ភាគកណ្តាល។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC និយាយថា នេះជាទីសក្ការៈបូជាដែលគេស្គាល់យ៉ាងខ្លាំងផងដែរនៅកណ្តាលទីក្រុងបាងកក នៅជាប់នឹងសណ្ឋាគារផ្កាយប្រាំ។
លោកបាននិយាយថា មនុស្សដែលនៅជុំវិញទីសក្ការៈនេះត្រូវបានគេវាយប្រហារដោយកម្លាំងពេញលេញនៃការផ្ទុះនោះ។
មានម៉ូតូដែលត្រូវបានដុតទាំងមូលនៅលើផ្លូវដ៏សំខាន់នេះ ដោយមានវេជ្ជបណ្ឌិតនិងប៉ូលីសព្យាយាមយកអ្នករងរបួសទៅឆ្ងាយគឺ នេះបើតាមសេចក្តីរាយការណ៍។
ការផ្ទុះនេះគឺនៅលើចំណុចប្រសព្វ Rajprasong ដែលជាចំណុចកណ្តាលនៃការធ្វើបាតុកម្មនយោបាយនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់យើងនិយាយថាការវាយប្រហារដោយគ្រាប់បែកនៅទីក្រុងបាងកកគឺកម្រណាស់ខ្លាំងណាស់។
ប្រភព៖ BBC