បុរសម្នាក់រងរបួសក្បាលដេ៨ថ្នេរខណៈគាត់ព្យាយាមចូលទៅចាប់ជនសង្ស័យ២នាក់កំពង់លួចកាត់ខ្សែអុបតិច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសក្បាលដេ៨ថ្នេរខណៈគាត់ព្យាយាមចូលទៅចាប់ជនសង្ស័យ២នាក់កំពង់លួចកាត់ខ្សែអុបតិច។ ហេតុការខាងលើកើតឡើងកាលពីវេលាម៉ោង០៥និង៤០នាទីព្រឹក ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវហាន់ណូយ(១០១៩)ចំណុច ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បែកក្បាល់

ជនរងគ្រោះមានឈ្មោះ សូត្រ វុទ្ធី ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរមន្ត្រីប៉ូលីស ស្នាក់នៅ ផ្ទះលេខ៥៥១ ក្រុម៩ ផ្លូវលំ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ(ដេរក្បាលខាងស្ដាំ8ថ្នេរ)។ តាមប្រភពពត៌មានពីបុរសរងគ្រោះបានឲ្យដឹងថាមុនកើតហេតុខណៈដែលលោកបើករថយន្តដើរល្បាតមកដល់ចំណុចខាងលើស្រាប់តែឃើញជនសង្ស័យពីរនាក់កំពុងធ្វើសកម្មភាពយកកន្ត្រៃកាត់ខ្សែកាបអុបទិចនៅចំណុចខាងលើ គាត់ក៏ចូលទៅចាប់ ស្រាប់តែជនសង្ស័យទាំងពីរនាក់បានតដៃនឹងបានវាយគាត់ចំសៀតផ្កាខាងស្ដាំរងរបួសហើយជនបង្កបានរត់គេចខ្លួនបាត់។

ប្រភពដដែលបានបន្ដទៀតថាកន្លងមកក្រុមចោរតែងតែលួចកាត់ខ្សែកាបអុបទិចភាគច្រើននៅតំបន់ផ្លូវ2004 ម្ដុំអាស៊ីអាគ្នេយ៍(សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ) នៅនៅម្ដុំវត្តអង្គតាមិញ ក្នុងសង្កាត់ពោធិ៍សែនជ័យ ដោយមើលការបាត់បង់មានទំហំធំធេងទើបយប់ឡើងលោកតែងតែបើករថយន្តល្បាតពេញមួយយប់ទល់ភ្លឺ រហូតដល់ម៉ោងខាងលើស្រាប់តែបានជួបជនសង្ស័យទាំងពីរនាក់ កំពុងធ្វើសកម្មភាពកាត់ខ្សែអុបទិចខាងលើ ក៏ចូលទៅប៉ុន្តែត្រូវជនសង្ស័យវាយឲ្យរងរបួសតែម្ដង ។

ក្រោយកើតហេតុលោកបានបើករថយន្តទៅមន្ទីរពេទ្យលាងរបួសដោយខ្លួនឯង ហើយក្រុមគ្រូពេទ្យបានប្រាប់ថា របួសខាងលើបានដេរអស់8ថ្នេរ រហូតដល់ព្រឹកថ្ងៃដដែល មេរបស់គាត់ក៏បានមកដាក់ពាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីឲ្យសមត្តកិច្ចតាមស្រាវជ្រាវរកជនសង្ស័យខាងលើមកដាក់ទោសតាមផ្លូវច្បាប់៕

siaash

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print