ជិះម៉ូតូអស់សាំង អត់មានលុយចាក់ ដេកតាមចិញ្ចើមផ្លូវ ត្រូវចោរវាយប្លន់យកទូរស័ព្ទ២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ជនមិនសា្គល់មុខ២នាក់ បានធ្វើសកម្មភាព វាយប្លន់យកទូរស័ព្ទដៃ២គ្រឿងបានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព ខណៈដែលស្រ្តីម្នាក់ស្លៀកពាក់ធ្វើខ្លួនជាមនុស្សប្រុស ជិះចេញពីផឹកស៊ីនៅផ្ទះមិត្តភក្កិ ត្រឡប់មកវិញ ស្រាប់តែម៉ូតូអស់សាំង ហើយអត់លុយចាក់ បណ្តើរម៉ូតូអស់កម្លាំងពេកស្រវឹងផងឈប់ដេកតាមចិញ្ចើមផ្លូវ ។

2015_08_18_07_39_37_2

ករណីវាយប្លន់យកទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅចំណុចក្បែរភោជនីយដ្ឋានទន្លេសាប តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះពៅ ពិសី ភេទស្រី ស្លៀកពាក់ជាប្រុស អាយុ២៩ឆ្នាំ មុរបរមើលកូនឲ្យបងធម៌ ស្នាក់នៅជាមួយបងធម៌នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ៩៣០១ ភព១ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានខ្ចី របស់បងធម៌ជិះទៅផឹកស៊ីនៅផ្ទះមិត្តភក្កិរបស់គេ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ លុះពេលផឹកស៊ីចប់ហើយក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ចៃដន្យម៉ូតូអស់សាំង ហើយគ្មានលុយចាក់សំាងភ្លាមនោះរូបគេក៏បានចូលចាក់សាំងដោយយកទូរស័ព្ទ២គ្រឿងម៉ាកសាំសុង និងអិលជី យកឲ្យអ្នកចាក់សាំង តែគេមិនយក ហើយមិនដឹងគិតយ៉ាងម៉េច ក៏បណ្តើរម៉ូតូ ទៅមុខទៀត លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្លួនអស់កម្លាំងពេក ក៏ឈប់ម៉ូតូដេកតាមចិញ្ចើមផ្លូវក្បែររថយន្តមួយគ្រឿងនៅក្បែរនោះ ពេលដេកលក់មួយភាំង ស្រាប់តែរថយន្តដែលចតនៅទីនោះ បានបើកចេញទៅបាត់ និងដឹងពីពេលណា ។

ប្រភពដដែល បានបន្តទៀតថា ពេលដឹងខ្លួនឡើង ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម មិនចាំស្លាកលេខមកដល់បានចាប់ច្របាច់ក រូបគេហើយសួរថា មានលុយប៉ុន្មាន យកមកឲ្យគេ តែខ្លួនឆ្លើយថា គ្មានលុយទេ ពេលនៅជនសង្ស័យចាប់ក្បាលគេបោកនឹងថ្នល់របួសបែកក្បាល ហើយប្លន់យកទូរស័ព្ទ២គ្រឿងនោះរួចប្រុងយកម៉ូតូទៀត តែដោយសារម៉ូតូអស់សាំង និងធាក់អត់ឆេះទើបជនសង្ស័យទុកវិញ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេហើយអ្នកយកព័ត៌មានដែលទៅយកព័ត៌មានហេតុការណ៍នោះបាននាំគ្នាប្រមូលលុយគ្នាម្នាក់បន្តិច បាន១៥.០០០រៀលឲ្យទៅជនរងគ្រោះចាក់សំាងម៉ូតូត្រឡប់ទៅផ្ទះវិញផងដែរ ៕

2015_08_18_07_39_37_1

2015_08_18_07_39_37

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print