ចេញពីផ្ទះសំណាក់ត្រូវគេលបកាប់ពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ សង្ស័យប្រច័ណ្ឌរឿងស្រឡាញ់ភេទដូចគ្នា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុវម្នាក់បានរងរបួសជាច្រើនកន្លែង នៅពេលដែលដើរចេញពីផ្ទះសំណាក់បានប្រហែលជាង១០០ម៉ែត្រត្រូវបានជនមិនស្គាល់មុខបានលួចកាប់ពីក្រោយជាច្រើនកាំបិត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅមុខសាលាបុណ្យភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

IMG-20150817-WA0041

សមត្ថកិច្ចបានអោយដឹងថា យុវជនរងគ្រោះមានឈ្មោះ វង វ៉ាង អាយុ៣៣ឆ្នាំ មានទីលំនៅភូមិប្រផ្លូច ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យមិនត្រូវបាស្គាល់អត្តសញ្ញាណនោះទេ ដោយសារក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចបាត់ស្រម៉ោលតែម្តង ។

សមត្ថកិច្ចបានអោយដឹងទៀតថា យុវជន វង រ៉ា រួមនិងមិត្តភក្តិផ្សេងទៀត បានទៅរាំលេងក្លិប នៅក្បែរផ្ទះសំណាក់សាន់ដេ២ ប៉ុន្តែក្រោយពេលរាំលេងរួចពួកគេបាន ត្រឡប់មកដេកនៅផ្ទះសំណាក់សាន់ដេ២ ជាមួយមិត្តភក្តផ្សេងទៀត ក្រោយពេលដេកនៅផ្ទះសំណាក់នេះរហូតដល់ម៉ោងប្រមាណជាង១អាធ្រាត ជនរងគ្រោះបានប្រាប់ទៅដៃគូរបស់ខ្លួនដែលដេកក្នុងបន្ទប់ថា ខ្លួនត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែក្រោយនៅពេលដើរចេញពីផ្ទះសំណាក់ដើរចេញមកក្រៅតាមផ្លូវកៅស៊ូទើបបានមួយសន្ទុះ ក៍ត្រូវមានជន មិនសង្ស័យបានយកកាំបិតកាប់ប្រហាររូបគេពីក្រោយពេញមួយទំហឹងតែម្តង បណ្តាលអោយជនរងគ្រោះ រងរបួសដេកដួលក្នុងថ្លុកឈាមតែម្តង និង បានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងទៀតថា ជនដៃដល់នៅក្នុងឧប្បត្តិហេតុនេះ សមត្ថកិច្ចកំពុង ស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។សមត្ថកិច្ចបានសន្និដ្ឋាននៅជំហានដំបូងថា ករណីកាប់ប្រហារមកលើជនរងគ្រោះនេះ អាចបណ្តាលមកពីរឿងប្រច័ណ្ឌស្រលាញ់ភេទដូចគ្នា ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print