មានជនមិនស្គាល់មុខផ្លុងគ្រាប់បែកក្បែរកន្លែងលក់សំបុត្រចូលទស្សនាអង្គរ

ចែករំលែក៖

ខេត្ដសៀមរាប៖ ប្រជាពលរដ្ឋបានឲ្យដឹងថា មានគ្រាប់បែកមួយគ្រាប់ ត្រូវបានជនមិនស្គាល់មុខ យកមកផ្លុង​ចោល​នៅក្បែរក​ន្លែងលក់សំបុ​ត្រ ឲ្យភ្ញៀវទេសចរណ៍អន្ដរជាតិ ចូល​ទស្សនា​ប្រា​សាទ​អង្គរវត្ដ។ នៅម៉ោងប្រមាណជាង៦និង៣០នាទីព្រឹក​ថ្ងៃទី១៨ខែ​សីហា​នេះ ខណៈដែលភ្ញៀវ​ទេស​ចរណ៍​ចូល​ទស្សនាថ្ងៃរះ ។

11873360_1640808072833431_2933180057970846336_n

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានអោយដឹងថា គ្រាប់បែកនោះមានទំហំប៉ុនកជើង និងនៅ​មានគុណភាពល្អ និងអាចមានគ្រោះថ្នាក់ដល់មនុស្ស ។ សាក្សីបានបន្ដទៀតថា គ្រាប់បែកនោះ ត្រូវបានជន​មិនស្គាល់មុខ​ផ្លុងចោល​​នៅ​វេលាយប់​​ ខណៈសមត្ថកិច្ចសន្និដ្ឋានថា គ្រប់បែកនោះ​អាចធ្លាក់ជ្រុះពេល​​មន្ដ្រី​ជំនាញដឹកជញ្ជូនចូលប​ន្ទាយ​​​ទាហាន​​វិស្វកម្មនៅក្បែនោះ។ទោះយ៉ាងណាសាក្សីបន្ថែមថា គ្រាប់មិនទាន់ផ្ទុះ​នោះ មិ​នមែនជ្រុះធ្លាក់ពីការ​ដឹក​ជញ្ជូន​នោះទេ ព្រោះបើសិនធ្លាក់ អាចផ្ទុះឡើង ។

ទាក់ទងករណីនេះ លោក សត ណាឌី ស្នងការនគរបាលខេត្ដសៀមរាប បានមានប្រសាសន៍ថា គ្រាប់បែកនោះ​ផលិតនៅប្រទេស​សូវៀត ហើយបានធ្លាក់ជ្រុះពេលមន្រ្ដីជំនាញដឹកជញ្ជូនធ្លងកាត់តំបន់នោះ។ ​លោកបន្ដថា មជ្ឍ​មណ្ឌល​កំចាត់មីន ស៊ី​ម៉ាក់ បានយកទៅរក្សាទុករួចរាល់ហើយ ៕

11903970_1640808059500099_4351462386750632013_n

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print