នគរបាលចរាចរណ៍បន្ដរឹតបន្ដឹងច្បាប់ចរាចរណ៍តាមដងផ្លូវសាធារណៈនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀងបានបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍តាមការដាក់គោលដៅ និងចាប់ផាក អ្នកបើកបរទាំងឡាយណា ដែលមិនគោរព ហើយបើកបរមានជាតិស្រវឹងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ។

srvs-2

សមត្ថកិច្ចនគបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀងបានអោយដឹងថា ការឈរជើងគឺមានពីរគោលដៅធំៗ ដូចជាក្នុងនោះគោលដៅទីមួយលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង និងគោលដៅទី២ ក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភបបន្តថា គោលដៅទាំងពីរនេះធ្វើឡើងដើម្បីត្រួតពិនិត្យមើលជាប់ ជាប្រចាំរាល់ការបើកបរយានយន្ត រួមមាន ល្បឿន លក្ខណ:បច្ចេកទេស ប័ណ្ណបើកបររបស់អ្នកបើកបរណាដែលល្មើស មិនគោរពច្បាប់ចរាចរណ៍ ផ្លូវគោក ហើយការត្រួតពិនិត្យច្បាប់ចរាចរណ៍នេះក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយប៉ុន្មានថ្ងៃនេះនៅទូទាំងប្រទេសបានកើតឡើងជាបន្តបន្ទាប់គួរអោយព្រួយបារម្មណ៍ផងដែរ ៕

srvs-1

srvs-3

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print