កម្ពុជារឹតបន្តឹងសន្តិសុខបន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅក្រុងបាងកក

ចែករំលែក៖

រាជធានីភ្នំពេញ: ថ្ងៃទី១៨ – ប្រទេសកម្ពុជាបានរឹតបន្តឹងឡើងសន្តិសុខក្រោយពីគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្នុងក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃច័ន្ទដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ លោកឧត្តមសេនីយ៍ឯកនាំពាក្យនគរបាលជាតិ កឺត ច័ន្ទថារិទ្ធ បានថ្លែងថាកាលពីថ្ងៃអង្គារ។

bankok1

លោកបានប្រាប់ថា: «ខ្ញុំបានធ្វើសេចក្តីថ្លែងការណ៍ជាពាក្យសំដីទៅឱ្យប្រធានប៉ូលីសក្រុងនិងខេត្តទាំងអស់ដើម្បីបង្កើនសន្តិសុខ និងការយកចិត្តទុកដាក់ទៅលើការប្រមូលព័ត៌មានទាំងអស់ដែលទាក់ទងទៅនឹងសន្តិសុខនៅក្នុងគោលបំណងដើម្បីជៀសវាងបញ្ហាបែបនេះទេ» លោកបានប្រាប់ទៅសាព័ត៌មានតាមទូរស័ព្ទ។

លោកអាង គឹមអៀង ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ដែលកំពុងមានក្រុមហ៊ុនទេសចរណ៍២៣០ជាសមាជិកបានឱ្យដឹងថា ការរឹតបន្តឹងផ្នែកសន្តិសុខគឺជាការចាំបាច់ដើម្បីធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងខណៈពេលដែលពួកគេកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។

«ខ្ញុំមិនគិតថា ការផ្ទុះនៅទីក្រុងបាងកកនឹងប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាគឺជាការចាំបាច់ដើម្បីបង្កើនសន្តិសុខដើម្បីធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ថាមានសុវត្ថិភាពដើម្បីស្នាក់នៅក្នុងប្រទេសកម្ពុជា»។

...

ប្រភព៖ Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print