ភ្នំពេញ៖ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ផែនទី១៨ផ្ទាំង ដែលបានតម្កល់ទុកនៅអង្គការសហប្រជាជាតិត្រូវបានយកមកដល់កម្ពុជាហើយ តាមរយៈមន្ត្រីអង្គការសហប្រជាជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕
លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចព្រំដែនកម្ពុជា បានទទួលស្វាគមន៍ចំពោះការមកដល់របស់លោកស្រី Mereani Keleti Vakasiskakala ប្រធានស្តីទីនៃបណ្ណាល័យអង្គការសហប្រជាជាតិ និងលោក Kelechiro Okimoto មន្ត្រីផ្នែកច្បាប់នៃអង្គការសហប្រជាជាតិ ក្នុងនោះក៏មានការចូលរួមយ៉ាងច្រើនកុះករពីបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ។
ការប្រគល់និងផ្ទៀតផ្ទាត់ផែនទីចំនួន១៨ផ្ទាំង ដែលយកមកពីអង្គការសហប្រជាជាតិនឹងត្រូវផ្ទៀងផ្ទាត់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ក្នុងនោះ មានការចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋាភិបាល បណ្តាគណបក្សនយោបាយ អ្នកកាសែតជាតិ និងអន្តរជាតិផងដែរ ៕
ដោយ៖ សុខ ខេមរា