បើករថយន្តបុកក្បាលនាគចែកទ្រូងផ្លូវ ហើយថយរថយន្ដបំណងរត់គេចទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ពេលរថយន្តឡិចស៊ីសមួយគ្រឿងបើកក្នុងលឿនជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ ហើយថយរថយន្តបំណងបើករត់គេចខ្លួន បានមកបុកពេញទំហឹងពេលដែលរូបគាត់កំពុងជិះម៉ូតូឆ្លងផ្លូវ ។

RX-2

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមកដល់កន្លែងកើតហេតុភ្លាមៗកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ ១៦៣ស្ថិតក្នុងសង្កាត់អូរឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៊ីស RX300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R.0203 បើកបរដោយបុរសម្នាក់ និងនារីរួមដំណើរម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចភ្លើងស្តុបមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន២កង់ ភ្លាមនោះម្ចាស់ រថយន្ដបានថយក្រោយបំណងបើករត់គេចខ្លួន គាប់ជួនមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ S ពណ៌ខ្មៅ ឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AH.0030 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១៦៣ ទិសដៅពីជើងទៅត្បូង ហើយបានឆ្លងផ្លូវបត់ឆ្វេងឡើងមកផ្លូវព្រះសីហនុ ក៏ទៅបុកចំគូទរថយន្តពេញទំហឹង បណ្ដាលឲ្យរបួសបាក់ដៃឆ្វេងម្ខាង និងជើងឆ្វេងម្ខាង ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗរីឯម៉ូតូនិងរថយន្តរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុជនបង្កបានបើកទ្វាព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋនៅ ក្បែរកន្លែងកើតហេតុជួយស្ទាក់ចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ រីឯរថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញចុះ វាស់វែងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

RX-1

RX-3

...

ដោយ៖ ចាន់ ធឿន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print