បំផ្ទុះ​គ្រាប់បែក​២​ករណី​នៅ​កណ្ដាល​ក្រុង​បាងកក​រញ្ជួយ​ញាប់​ញ័រ​ពិភពលោក

ចែករំលែក៖

​ក្រុង​បាងកក​៖​ មិន​ដល់​២៤​ម៉ោង​ផង​ ប្រទេស​ថៃ​រង​នូវ​ការ​វាយប្រហារ​ដោយ​ គ្រាប់បែក​រហូត​ដល់​ទៅ​២​ដង​ ។​ នៅ​ វេលា​ល្ងាច​ថ្ងៃ​ទី​១៧​ ខែសីហា​ ការ​បំផ្ទុះ​ គ្រាប់បែក​ទ្រង់ទ្រាយ​ធំ​មួយ​បាន​បណ្ដាល​ ឱ្យ​មនុស្ស​ស្លាប់​ និង​របួស​ជាង​១២០​នាក់​។​ រីឯ​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែសីហា​ នៅ​ ទីក្រុង​បាងកក​ដដែល​មាន​ករណី​បំផ្ទុះ​ គ្រាប់បែក​មួយ​ឈុត​ទៀត​ ប៉ុន្ដែ​មិន​ បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ នោះ​ទេ​ ។​

c1_659988_150818145832_620x413

កាសែត​បាងកក​ប៉ុស្ដិ៍​បាន​ផ្សាយ​ថា​ គ្រប់​បែក​ត្រូវ​បាន​គេ​គប់​ទៅ​កាន់​តំបន់​ ផែ​សា​ថន​ ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​ នា​ វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៥​ ប៉ុន្ដែ​មិន​បណ្ដាល​ ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ស​ ឬ​ក៏​ បង្ក​ឱ្យ​មានការ​ខូចខាត​អ្វី​នោះ​ឡើយ​ ។​ កាសែត​ដដែល​បាន​ផ្សាយ​ថា​ ករណី​នេះ​ បាន​កើតឡើង​នៅ​កន្លែង​ទទួល​អ្នកដំណើរ​ និង​ចំណតរថយន្ដ​តាក់ស៊ី​ ។​ គ្រាប់បែក​ ត្រូវ​បាន​គេ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ ហើយ​ក៏​ផ្ទុះ​តែ​ម្ដង​ ។​

​ប៉ូលិស​នៅ​ក្នុង​តំបន់​បាន​សម្រេចចិត្ដ​ បិទផ្លូវ​នៅ​ម្ដុំ​ដែល​មានការ​បំផ្ទុះ​គ្រាប់​ នោះ​ ប្រយោជន៍​ដើម្បី​រក្សា​សន្ដិសុខ​ និង​ ស៊ើបអង្កេត​រក​ប្រភព​នៃ​គ្រាប់បែក​នោះ​។​ តំបន់​ផែ​សា​ថន​ជាទី​កន្លែង​កម្សាន្ដ​ដ៏​ ពេញ​និយម​នៃ​ដង​ទន្លេ​ចៅ​ប្រា​យ៉ា​ ជា​ ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ជនជាតិ​ ចិន​ ដែល​មក​លេង​ប្រទេស​ថៃ​ ពួក​គេ​មិន​ អាច​រំលង​ទី​នេះ​បាន​ឡើយ​ ។​

​នៅ​ក្នុង​ការ​វាយប្រហារ​គ្រាប់​ បែក​នៅ​ព្រះ​វិហារ​ Erawan​ កណ្ដាល​ ទីក្រុង​បាងកក​កាលពី​យប់​ថ្ងៃ​ទី​១៧​ ខែ​ សីហា​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ជាង​១២០​នាក់​ ។​ មក​ទល់​ពេល​នេះ​មិន​ ទាន់​មាន​ក្រុម​ណាមួយ​ចេញ​មុខ​ទទួល​ ស្គាល់​ថា​ជា​សកម្មភាព​វាយប្រហារ​របស់​ ខ្លួន​ដូច​ជា​ការ​វាយប្រហារ​នៅ​តំបន់​ មជ្ឈិមបូព៌ា​ឬ​អឺរ៉ុប​នៅឡើយ​ ។​ តាម​ទ្រឹស្ដី​ ព្រះ​វិហារ​ Erawan​ ជាទី​សក្ការបូជា​ សាសនា​ហិណ្ឌូ​បើ​ទោះបី​ព្រះ​វិហារ​នោះ​ បាន​សាងសង់​ឡើង​ក្នុង​គោលដៅ​បម្រើ​ ទាំង​សាសនា​និង​ពាណិជ្ជកម្ម​ក៏​ដោយ​។​ ដូច្នេះ​ក្រៅពី​សាសនិក​ហិណ្ឌូ​ក៏​មាន​ជន​ ជាតិ​ថៃ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​និង​អ្នក​ ទេសចរ​ជា​ច្រើន​ទៅ​កាន់​ទីនោះ​ ។​

​ដោយសារ​តែ​នៅ​ទីនោះ​មាន​ភាព​ល្បីល្បាញ​បានជា​គេ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ ថា​ ជា​ភាគី​ណាមួយ​នៅ​ពីក្រោយ​ការ​វាយ​ ប្រហារ​គ្រប់​បែក​នោះ​។​រយៈពេល​កន្លង​ មក​រដ្ឋាភិបាល​ថៃ​បាន​បើក​ការ​វាយ​ ប្រហារ​ទៅ​លើ​កម្លាំង​ជនជាតិ​អ៊ិ​លស្លា​ម​ ទាមទារ​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងត្បូង​ប្រទេស​ ថៃ​ ។​ តាម​សារព័ត៌មាន​ The​ Nation​ បញ្ជាក់​ថា​ ក្រុម​អ៊ិ​ដ​ស្លា​ម​មាន​ភាព​ទន់​ ខ្សោយ​យ៉ាង​ខ្លាំង​ក្រោយ​រង​ការ​វាយ​ ប្រហារ​ពី​ទាហាន​រដ្ឋាភិបាល​ ។​

​តាម​សារព័ត៌មាន​AP​បាន​ផ្សាយ​ថា​ ការ​វាយប្រហារ​ខាងលើ​អាច​ជា​មូល​ ហេតុ​ផ្សេង​ដែល​រដ្ឋាភិបាល​ថៃ​មិន​ទាន់​ អាច​ជីក​ទាំង​ឫស​បាន​ ។​ ចាប់តាំងពីរ​ដ្ឋា​ ភិ​បាល​យោធា​ថៃ​ឡើង​កាន់​អំណាច​មក​ ទល់​ពេល​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ បញ្ហា​អសន្ដិសុខ​កើតឡើង​ដូច​ជា​ការ​វាយ​ ប្រហារ​គ្រាប់បែក​ នៅ​ទីតាំង​ជា​ច្រើន​ ប៉ុន្ដែ​កម្រិត​នៃ​វាយប្រហារ​នោះ​មិនធំ​ ដូច​ជា​ពេល​នេះ​ឡើយ​ ។​

​ចំណែក​បណ្ដាញ​ព័ត៌មាន​ BBC​ បាន​ ផ្សាយ​ថា​ វិវាទ​នយោបាយ​ក្នុង​ជួរ​រ​ដ្ឋា​ភិ​ បាល​ថៃ​កាន់​អំណាច​បច្ចុប្បន្ន​ក៏​ជា​មូល​ ហេតុ​មួយ​នៃ​ការ​វាយប្រហារ​គ្រាប់បែក​ខាងលើ​នេះ​ដែរ​ ។​ ជាមួយ​គ្នា​នេះ​បញ្ជី​ ឈ្មោះ​អ្នកនយោបាយ​កាន់​តំណែង​សំខាន់ៗ​ ក៏​បាន​ប្រកាស​ ខណៈ​ដែល​វិវាទ​ផ្ទៃក្នុង​ កាន់តែ​តានតឹង​ខ្លាំង​ឡើង​ ។​

​ចំណែក​រដ្ឋាភិបាល​ថៃ​វិញ​បញ្ជាក់​ថា​ ការ​វាយប្រហារ​ខាងលើ​អាច​ជាស​កម្ម​ ភាព​វាយប្រហារ​ពី​ជនបរទេស​ ។​ តាម​ ការ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​BBC​ ក្រុម​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ​កាន់​ សាសនា​អ៊ិ​ា​ស្លា​ម​ដែល​រត់​ចេញពី​ប្រទេស​ចិន​កំពុង​តែ​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​លើ​ រដ្ឋាភិបាល​ថៃ​ដែល​ប​ញ្ចូ​ន​ពួក​គេ​ជាង​ ១០០​នាក់​ឱ្យ​ត្រឡប់​ទៅ​ចិន​វិញ​ដោយ​ អ្នក​ទាំងនោះ​អាច​ត្រូវ​ទទួលទោស​នៅ​ក្នុង​ប្រទេស​ចិន​ពី​បទ​លួច​ទៅ​ចូលរួម​ជាមួយ​ក្រុម​អ៊ិ​ន​ស្លា​ម​បង្កើត​រដ្ឋ​នៅ​ស៊ី​រី​និង​អ៊ី​រ៉ា​ក់​។​

​តម្លៃ​ប្រាក់​បាត​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​ ក្រោយ​ការ​វាយប្រហារ​ នៅ​ក្រុង​បាងកក​មិន​ ត្រឹមតែ​ខូចខាត​ទ្រព្យសម្បត្ដិ​ និង​អាយុ​ ជិ​វិត​មនុស្ស​នោះ​ឡើយ​ ប៉ុន្ដែ​សេដ្ឋកិច្ច​ ប្រទេស​នេះ​ត្រូវ​ប្រឈម​នឹង​ការ​ខាតបង់​យ៉ាង​ធំធេង​ផង​ដែរ​ដោយ​តម្លៃ​ប្រាក់​បាត​ធ្លាក់​ថ្លៃ​មួយ​រំពេច​នៅ​ថ្ងៃ​ទី​១៨​ សីហា​ ហើយ​ជា​ការ​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​ក្នុង​ រយៈពេល​៦​ឆ្នាំ​កន្លង​មក​ ។​

​លោក​ Michael​ Every​ អគ្គនាយក​ Rabobank​ Group​ នៅ​ហុងកុង​បានឱ្យ​ ដឹង​ថា​ ការ​វាយប្រហារ​ខាងលើ​ជះ​ឥទ្ធិពល​ ដោយ​ផ្ទាល់​ទៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​។​ ក្នុង​ ពេល​ជាមួយ​គ្នា​នេះ​សេដ្ឋកិច្ច​ថៃ​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុងឆ្នាំនេះ​ ។​ គណៈ​ កម្ម​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ថៃ​បាន​ទម្លាក់​កំណើនសេដ្ឋកិច្ច​ពី​ការ​ព្យាករណ៍​៤​ភាគ​ រយ​នៅ​សល់​តែ​២,៨​ភាគរយ​ប៉ុណ្ណោះ​ ។​

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ថៃ​លោក​ Prawit​ Wongsuwan​ បញ្ជាក់​ថា​ អ្នក​ ដែល​បង្ក​ការ​វាយប្រហារ​នោះ​មាន​គោល​ ដៅ​បំផ្លាញ​សេដ្ឋកិច្ចជាតិ​និង​វិស័យ​ទេសចរណ៍​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​ របស់​ជាតិ​ ។​ ប្រាក់​ចំណូល​បាន​មក​ពី​ វិស័យ​ទេសចរណ៍​នៅ​ប្រទេស​ថៃ​មាន​ រហូត​ដល់​១០​ភាគរយ​នៃ​ប្រាក់​ចំណូល​ សរុប​របស់​ជាតិ​ ។​

​នៅ​ពេល​នេះ​ទីតាំង​សំខាន់ៗ​របស់​រដ្ឋ​ដូច​ជា​សាលារៀន​៤៣៨​កន្លែង​ក្នុង​ក្រុង​ បាងកក​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ ខ្លាច​មានការ​វាយប្រហារ​ផ្សេង​ទៀត​កើត​ ឡើង​ ។​ កម្លាំង​សន្ដិសុខ​បាន​ដាក់​ពង្រាយ​ នៅ​គ្រប់​ទិស​ទី​ការពារ​ខ្លាច​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​ ។​

​មក​ទល់​ពេល​នេះ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​៣០​នាក់​និង​ជាង​១២០​នាក់​ផ្សេង​ ទៀត​បាន​រង​របួស​បន្ទាប់​ពី​ហេតុការណ៍​ វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​ស្ថិត​ នៅ​កណ្ដាល​ទីក្រុង​បាងកក​កាលពី​យប់​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

​លោក​ Prawith​ Thavornsiri​ អ្នក​ នាំពាក្យ​នគរបាល​ជាតិ​ថៃ​បាន​បញ្ជាក់​ថា​ វា​ពិតជា​មាន​ករណី​ផ្ទុះ​កើត​មាន​ឡើង​ ប៉ុន្ដែ​មិន​បាន​បញ្ជាក់​ថា​ ជា​គ្រាប់បែក​ ប្រភេទ​ណា​ដែល​ជនល្មើស​ប្រើប្រាស់​នៅ​ក្នុង​ការ​បំផ្ទុះ​ពេល​នេះ​ឡើយ​ ។​

​បន្ទាប់​ពី​ហេតុការណ៍​បាន​កើតឡើង​ភ្លាម​គេ​ឃើញ​មាន​មនុស្ស​ដេក​ដួល​រដូក​ រណែល​តាម​ផ្លូវ​ និង​ឃើញ​ម៉ូតូ​ដេក​ដួល​ ពេញ​ផ្លូវ​ផង​ដែរ​ ។​ មន្ដ្រី​ប៉ូលិស​បាន​ចាប់​ ផ្ដើម​ជម្លៀស​ប្រជាជន​នៅ​ជិតៗ​នោះ​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ ។​ ម្យ៉ាង​តំបន់​ ខាងលើ​ជា​តំបន់​ទេសចរណ៍​ដែល​មាន​អ្នក​ ទេសចរ​ឆ្លងកាត់​ទៅ​មក​ច្រើន​។​ ចំពោះ​ អ្នក​ស្លាប់​និង​របួស​គេ​នៅ​មិន​ទាន់​អាច​ ទទួល​ព័ត៌មាន​ច្បាស់លាស់​នៅឡើយ​ ។​

​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ៖​ កាមេរ៉ា​សុវត្ថិ​ ភាព​ថត​បាន​រូបភាព​ជនល្មើស​

​នាយក​រដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ​ ចាន់​ អូ​ចា​ បាន​បញ្ជាក់​ថា​ កាមេរ៉ា​សុវត្ថិភាព​ នៅ​កន្លែង​កើតហេតុ​ថត​បាន​រូបភាព​នៃ​ការ​វាយប្រហារ​ខាងលើ​ជា​បុរស​ហើយ​ ប៉ូលិស​កំពុង​តែ​តាម​ចាប់ខ្លួន​ ។​ លោក​ សន្និដ្ឋាន​ទៀត​ថា​ ជនល្មើស​ខាងលើ​គឺជា​ សមាជិក​ក្រុមប្រឆាំង​រដ្ឋាភិបាល​ថៃ​មក​ពី​ក្រុម​អាវ​ក្រហម​គាំទ្រ​អតីត​នាយក​រដ្ឋមន្ដ្រី​ថា​ក់​ស៊ី​ន​ និង​លោកស្រី​យី​ង​ឡាក់​។​ ដូច​អ្វី​ដែល​លោក​បាន​ប្រកាស​ការ​ស្រាវជ្រាវ​នឹង​ផ្ដោត​ទៅ​លើ​ក្រុម​អាវ​ក្រហម​ ហើយ​អ្នក​ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​ បន្ថែម​ទៀត​នោះ​គឺ​ត្រកូល​ស៊ី​ណា​វ៉ា​ត្រា​។​

​តាម​សម្ដី​របស់​លោក​ប្រា​យុទ្ធ​ ចាន់​ អូ​ចា​ ការ​វាយប្រហារ​នោះ​មិនមែន​ធ្វើ​ ឡើង​ដោយ​ក្រុម​អ៊ិ​ក​ស្លា​ម​នៅ​ភាគ​ខាង​ ត្បូង​ប្រទេស​ថៃ​នោះ​ឡើយ​គឺជា​ក្រុម​អាវ​ ក្រហម​ក្នុង​គោលដៅ​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​ធ្លាក់​ចុះ​ ។​ សកម្មភាព​វាយប្រហារ​ខាង​ លើ​ត្រូវ​បាន​មេដឹកនាំ​យោធា​ថៃ​ទម្លាក់​ ទៅ​ឱ្យ​ក្រុម​អ្នកគាំទ្រ​អតីត​នាយក​រដ្ឋមន្ដ្រី​ ត្រកូល​ស៊ី​ណា​វ៉ា​ត្រា​ ។​ ចំណុច​ទាំងនោះ​ ទើប​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​ កម្ចាត់​ត្រកូល​ស៊ី​ណា​វ៉ា​ត្រា​និង​បក្ខពួក​ ចេញពី​ឆាកនយោបាយ​ជា​រៀង​រហូត​ ។​

​ពលរដ្ឋ​កម្ពុជា​មិន​មាន​គ្រោះថ្នាក់​ទេ​​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ ក្រសួងការបរទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​បាន​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​ព្រឹត្ដិការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ កណ្ដាល​ទីក្រុង​បាងកក​ដែល​បណ្ដាល​ឱ្យ​ មាន​មនុស្ស​ស្លាប់​និង​របួស​នោះ​ តែ​យ៉ាង​ ណា​ក៏​ដោយ​អ្នក​រង​គ្រោះ​ក្នុង​ព្រឹត្ដិការណ៍​ នោះ​ពុំ​មាន​លេចឮ​ព័ត៌មាន​ថា​មាន​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៥​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ លោក​ ជុំ​ ស​ន្ទ​រី​ បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​ ព្រឹត្ដិការណ៍​ផ្ទុះ​គ្រាប់បែក​ភ្លាមៗ​នៅ​ ទីក្រុង​បាងកក​លោក​ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​បាន​ ទាក់ទង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទី​ក្រង​ បាងកក​ឱ្យ​តាមដាន​ជា​បន្ទាន់​ដល់​ព្រឹត្ដិ​ ការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ទីនោះ​ថា​ តើ​ជន​ រង​គ្រោះ​មាន​ជនជាតិ​ខ្មែរ​ដែរ​ឬ​យ៉ាង​ ណា​?​ តែ​យ៉ាងណា​ក៏​ដោយ​បើ​តាម​អ្នក​ នាំពាក្យ​រួប​នេះ​បាន​បញ្ជាក់​ថា​ រហូត​មក​ ដល់​ពេល​នេះ​ពុំ​មាន​ជនជាតិ​ខ្មែរ​ណា​រង​ គ្រោះ​នោះ​ឡើយ​ ។​

​លោក​ ជុំ​ ស​ន្ទ​រី​ បាន​បញ្ជាក់​ថា​ “​ស្ថានទូត​របស់​យើង​នៅ​ទីក្រុង​បាងកក​ បាន​និង​កំពុង​តែ​យកចិត្ដទុកដាក់​បំផុត​ ដើម្បី​ស្វែងរក​ប្រជាពលរដ្ឋ​យើង​ដែល​ កំពុងធ្វើការ​ឬ​ក៏​រកស៊ី​នៅ​ទីក្រុង​បាងកក​ ហើយ​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ ទាន់​មាន​ដំណឹង​ថា​ មាន​ជនជាតិ​របស់​ យើង​រង​គ្រោះ​នោះ​ឡើយ​”​ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​ពុំ​មាន​គោល​ ការណ៍​ប្រកាស​ថា​ មិន​ឱ្យ​ប្រជាពលរដ្ឋ​ របស់​ខ្លួន​ផ្អាក​ចេញចូល​ប្រទេស​ថៃ​នោះ​ ឡើយ​គ្រាន់តែ​អំពាវនាវ​ដល់​ប្រជាជន​ កម្ពុជា​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ មានការ​សោកស្ដាយ​ចំពោះ​ព្រឹត្ដិការណ៍​ដ៏​រន្ធត់​នេះ​ ។​

​សហគមន៍​អន្ដរជាតិ​ថ្កោលទោស​ការ​ បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក​ សហគមន៍​អន្ដរជាតិ​ក្នុង​នោះ​មាន​ សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​អង្គ​ ការ​សហប្រជាជាតិ​ផង​ បាន​ថ្លែង​ថ្កោល​ ទោស​និង​សម្ដែង​មរណទុក្ខ​ចំពោះ​ជន​រង​គ្រោះ​ដែល​រង​ការ​វាយប្រហារ​គ្រាប់បែក​ ដ៏​ឃោរឃៅ​នៅ​កណ្ដាល​ទីក្រុង​បាងកក​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៥​ បណ្ដាល​ឱ្យ​ ស្លាប់​និង​រង​របួស​មនុស្ស​រាប់រយ​នាក់​។​

​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​បាន​ សម្ដែង​មរណទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ហើយ​ទទូច​ឱ្យ​ព​ន្លឿ​ន​ការ​ព្យាបាល​មុខរបួស​ដល់​ជន​នៅ​រស់រាន​មានជីវិត​ ។​

​អង្គការសហប្រជាជាតិ​ក៏​បាន​ចេញ​ សេចក្ដីថ្លែងការណ៍​ចូលរួម​សោកស្ដាយ​ និង​រំលែក​មរណទុក្ខ​ដល់​គ្រួសារ​ជន​រង​ គ្រោះ​និង​រដ្ឋាភិបាល​ថៃ​ផង​ដែរ​ ។​

​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ សហប្រជាជាតិ​បាន​បញ្ជាក់​ថា​ ទាំង​ លោក​ បាន​ គី​មួន​ អគ្គលេខាធិការ​អង្គ​ ការ​សហប្រជាជាតិ​និង​មន្ដ្រី​អង្គការសហប្រជាជាតិ​ទាំងអស់​មានការ​ក្ដុកក្ដួល​ រន្ធត់​ចិត្ដជា​ពន់ពេក​នៅ​ពេល​ទទួល​ព័​ត៌​ មាន​អំពី​ការ​វាយប្រហារ​សម្លាប់​រង្គាល​ បែប​នេះ​ ។​

​មិន​ខុស​គ្នា​នេះ​ដែរ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ក្រុង​បាងកក​ក៏​បាន​ទទូច​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​កំពុង​នៅ​ក្នុង​ប្រទេស​ ថៃ​មានការ​ប្រុង​ប្រយ័ត្ន​ ហើយ​ចៀសវាង​ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ដែល​ជួប​ ឧបទ្ទវ​ហេតុនេះ​ ។​

​បន្ទាប់​ពី​ហេតុការណ៍​បាន​កើតឡើង​ភ្លាម​គេ​ឃើញ​មាន​មនុស្ស​ដេក​រដូក​ រណែល​តាម​ផ្លូវ​និង​ឃើញ​ម៉ូតូ​ដេក​ដួល​ ពេញ​ផ្លូវ​ផង​ដែរ​ ។​ មន្ដ្រី​ប៉ូលិស​បាន​ចាប់​ ផ្ដើម​ជម្លៀស​ប្រជាជន​នៅ​ជិតៗ​នោះ​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ ។​ ម្យ៉ាង​តំបន់​ ខាងលើ​ជា​តំបន់​ទេសចរណ៍​ដែល​មាន​អ្នក​ ទេសចរ​ឆ្លងកាត់​ទៅ​មក​ច្រើន​ផង​ដែរ​ ។​

​ប្រភព​ព័ត៌មាន​បរទេស​បាន​បញ្ជាក់​ថា​ គ្រាប់បែក​ដែល​បំផ្ទុះ​នេះ​ត្រូវ​បាន​ធ្វើ​ ឡើង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ចំណុចប្រសព្វ​ Rajprasong​ដែល​ធ្លាប់​ជាទី​តាំង​ក្រុម​ បាតុករ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ រដ្ឋាភិបាល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ឡើយ​។​ ចំពោះ​ករណី​វាយប្រហារ​ដោយ​គ្រាប់​ បែក​នេះ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ បាន​នៅឡើយ​ទេ​ថា​ វា​ជា​ករណី​ភេរវកម្ម​ ឬ​ជា​ការ​បង្ក​អ​ស្ថិរភាព​និង​អសន្ដិសុខ​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ក្រុម​ណាមួយ​ឡើយ​ ។​

ប៉ុន្ដែ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​កើត​មាន​ឡើង​កាលពី​ខែឧសភា​ ឆ្នាំ​២០១៤​ ស្ថានភាព​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ភាពល្អ​ប្រសើរ​ ពោល​គឺ​គ្មាន​ភាព​ចលាចល​ គ្មាន​បាតុកម្ម​គ្មាន​ការ​វាយប្រហារ​ឬ​ ហិង្សា​កើតឡើង​ហើយ​បញ្ហា​សេដ្ឋកិច្ច​ ទៀត​សោត​កំពុង​តែ​ងើបឡើង​បន្ដិច​ម្ដងៗ​ មិន​គួរ​ណា​ពេល​នេះ​បែរជា​មាន​ករណី​ វាយប្រហារ​គ្រាប់បែក​សម្លាប់​រង្គាល​ យ៉ាង​ដូច្នេះ​សោះ​ហើយ​ក្នុង​ចំណោម​អ្នក​ ដែល​បាត់​បង់ជីវិត​មាន​អ្នកទេសចរ​ បរទេស​ផង​ដែរ​ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print