ប្រសិនបើមានសង្គ្រាមកើតឡើង ជប៉ុនមានលទ្ធភាពផលិតរថក្រោះរហូតដល់២សែនគ្រឿង កាំភ្លើងធំ១សែនដើម និងយន្ដហោះចម្បាំងដល់ទៅ៣សែនគ្រឿង ក្នុងរយៈពេល១ឆ្នាំ ។
រយៈពេលជាច្រើនឆ្នាំកន្លងមកជប៉ុន ផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ដោយ មិនបានផលិតសព្វាវុធសម្រាប់ការពារជាតិនោះឡើយ ។ ប៉ុន្ដែជប៉ុនមានសមត្ថ ភាពពេញលេញមានសម្ភារគ្រប់គ្រាន់ អាចផលិតបានសព្វាវុធយ៉ាងច្រើនក្នុង រយៈពេលខ្លីបើមានសង្គ្រាមកើតឡើង។
ចំពោះសម្ភារកាលពីឆ្នាំ១៩៩៦ជប៉ុន ផលិតបានដែកថែបដល់ទៅ៩៨,៨លាន តោន និងសម្ភារផ្សេងៗជាច្រើនផ្សេង ទៀត។ ជាមួយសម្ភារសម្បូរបែបគឺគ្រប់ គ្រាន់សម្រាប់ជប៉ុនផលិតសព្វាវុធជា ច្រើនក្នុងរយៈពេលខ្លី ដោយមិនចាំបាច់ ទិញសម្ភារមកពីបរទេសនោះឡើយ ។
ក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍ ជប៉ុនក្រុមហ៊ុនឧស្សាហកម្មផលិតបាន យន្ដហោះតិចបំផុត២០០គ្រឿងក្នុងរយៈ ពេល១ឆ្នាំនិងម៉ាស៊ីនយន្ដហោះ២០០ គ្រឿងផងដែរ ។
ក្រុមវិស្វករសម្បូរបែបជប៉ុនអាច បង្កើនការផលតច្រើនជាងនេះរាប់សិបដងនៅពេលមានសង្គ្រាមលោកកើត ឡើង ។
កាលពីខែកក្កដាកន្លងមកសភាជប៉ុនបានអនុម័តឱ្យកម្លាំងទាហានប្រទេស នេះអាចប្រើប្រាស់កម្លាំងទាហានសព្វា វុធពេលមានសង្គ្រាមកើតឡើង។ លើស ពីនេះទៅទៀតសភាក៏បានអនុម័ត ឱ្យលក់សព្វាវុធទៅបរទេសជាលើកដំបូង ផងដែរ ចាប់តាំងពីសង្គ្រាមលោកលើក ទី២បានបញ្ចប់ ។ ទាំងនោះហើយដែល ជំរុញឱ្យក្រុមហ៊ុនផលិតសព្វាវុធជប៉ុន មានទីផ្សារច្រើនជំរុញការផលិតកើនឡើង ខ្ពស់ជាងមុន ៕
ប្រែសម្រួល៖ យ៉ាត