ជនសង្ស័យ៧នាក់ ត្រូវសមត្ថកិច្ចអាវុធហត្ថ បញ្ជូនទៅតុលាការជាប់ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់​គ្រឿងញៀន​

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ត្រូវបានកងកម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀ​នខេត្ត ចុះ​បង្ក្រាប​និងចាប់ខ្លួន រូចបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ ដោយជាប់ពាក់ព័ន្ធ ជួញដូរ និងប្រើ​ប្រាស់​គ្រឿងញៀន ខណៈពួកគេកំពុងចែកចាយនៅតាមដងផ្លូវ ។

​ហេតុការណ៏ចុះបង្ក្រាបករណីគ្រឿងញៀន នេះធ្វើឡើងនៅវេលាម៉ោង២៣នាទីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ នៅចំណុចតាមផ្លូវដងផ្លូវសាធារណៈក្នុងក្រុងសៀម​រាប ដែលជនសង្ស័យប្រុសស្រីទាំងនោះ បានចាប់ខ្លួន​ជាបន្ត​បន្ទាប់ដែលដឹកនាំសម្របសម្រួល ដោយលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។​

លោកវរសេនីយឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង​៧នាក់​មាន​ទី១​/ឈ្មោះ ហួរ សូវៀត ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិតមានទីលំនៅបច្ចុប្បន្ន​ភូមិស្វាយដង្គំ​សង្កាត់​ស្វាយ​ដង្គំ(ជួញដូរ)ទី២/ឈ្មោះ ថុល ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំមុខរបររត់ម៉ូតូឌុប(ចាត់ចែងឱ្យប្រើប្រាស់)បច្ចុប្បន្ន​ស្នាក់​នៅភូមិ​ទ្រាំង សង្កាត់ស្លក្រាមទី៣/ឈ្មោះ ឃឿន ណាន់ភេទស្រី អាយុ២៣ឆ្នាំមុខរបរចាប់ទឹកកកនៅខារ៉ាអូខេ​បច្ចុប្បន្ន​ស្នាក់នៅផ្ទះជួលភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ប្រើប្រាស់)ទី៤/ឈ្មោះ ឡុង វាសនា ភេទ​ប្រុស​អាយុ១៨ឆ្នាំមុខរបរអ្នកសិល្បៈ ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គម(ចាត់ចែងឱ្យប្រើប្រាស់) និងទី៥/​ឈ្មោះយី គឹមហួយ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិល្បៈ ស្នាក់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ(ប្រើ​ប្រាស់)​និងទី៦/ឈ្មោះ សារឿន រត្ថា ​ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មករសំណង់ រស់នៅភូមិនគរធំ សង្កាត់នគរធំ ក្រុង​សៀម​រាប(ចាត់​ចែងឱ្យប្រើប្រាស់)និងទី៧/ឈ្មោះ ឡុង សូផា ភេទប្រុសអាយុ២១ឆ្នាំមុខរបរម៉ូតូឌុប ស្នាក់នៅភូមិវិ​ហារ​ចិន សង្កាត់ស្វាយដង្គំ(ចាត់ចែងឱ្យប្រើប្រាស់)។ក្រោយពីធ្វើការសួរនាំរួចកម្លាំងជំ​នាញបានធ្វើការដក​ហូតវត្ថុ​តាងរួមមាន៖ម្សៅគ្រើមពណ៌សថ្លាចំនួន១០តូចកញ្ចប់ទម្ងន់២,៧ក្រាម,ទូរសព្ទ័ដៃ៦គ្រឿងព្រមទាំងឧបករណ៍ប្រើប្រាស់,ច្នៃជក់​មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ៧នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការនៅថ្ងៃទី១៩ខែកក្កដាដើម្បីចាត់ការតាមនិតិវិធីច្បាប់។ គួរបញ្ជាក់ថា គ្រឿងញៀនកំពុងធ្វើសកម្មភាពយ៉ាងរាលដាល បើទោះបី សមត្ថកិច្ចជំនាញ ចុះបង្រ្កាបដូចភ្លៀងរលឹមក្ដី​ ៕

...

ដោយ៖ ជានិរន្ដរ៍ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print