ឪពុកចុងមិនជួយរកស៊ីដើរតែផឹក ហើយចាំរំលោភកូនដើមត្រូវនគរបាលឃាត់ខ្លួនបញ្ជូនឡើងតុលាការ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ជនសង្ស័យជាឪពុកចុងម្នាក់ ត្រូវប្រពន្ធដែលត្រូវជាម្ដាយក្មេងស្រីរងគ្រោះប្ដឹងនគរបាលចាប់​ខ្លួន បន្ទាប់ពី ជននោះបានចាប់រំលោភកូនដើម ហើយត្រូវគេតាមទាន់។ ការចាប់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ក្នុងភូមិឈូក ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ។

IMG_1267

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ប៉ាន់ ពឿត អាយុ២៩ឆ្នាំ រស់នៅជាមួយប្រពន្ធ ក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះខ.ថ.ន រស់នៅជាមួយគ្នា ក្នុងភូមិ-កើតហេតុខាងលើ ។

តាមសម្ដីរបស់ស្រ្ដីជាម្ដាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា បុរសខាងលើជាប្ដីក្រោយរបស់គាត់ ហើយតាំងពីរៀប​ការហើយមក គេមិនដែលជួយធ្វើការអីគាត់ទេ គឺគិតតែពីដើរផឹក។ ឯរូបគាត់វិញ មួយថ្ងៃៗដើរស៊ីឈ្នួលដកស្ទូងគេ រកតែ​ពេលចូលផ្ទះមិនឃើញ ។

ស្រ្ដីដដែលបានបន្តថា នៅថ្ងៃកើតហេតុ ដោយសារមានការសង្ស័យនឹងប្ដីគម្រក់នេះ សាច់ញាតិគាត់បាន​តាមដានស្ងាត់ៗ ហើយក៏បានឃើញជននោះបានឲ្យលុយទៅកូនស្រីចំនួន១០០០រៀល ក៏បានល្បួងរំលោភបានសម្រេច​តែម្ដង។ ពេលដែលសាច់ញាតិបានឃើញដូច្នេះ ក៏បានរត់ទៅប្រាប់គាត់ ទើបគាត់បានទៅប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជន​នោះតែម្ដង ។

បន្ទាប់ពីត្រូវសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានចាប់រំលោភក្មេងស្រីខាងលើ៤ដងរួច​មក​ហើយទាំងលើកនេះ ហើយបានគំរាមមិនឲ្យនាងប្រាប់នរណាទេ ។

ក្រោយពីសាកសួរជនសង្ស័យរួចរាល់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលារ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print