នាពេលថ្មីៗនេះ សភាអឺរ៉ុបបានលើកយកសេចក្តីព្រាងច្បាប់ថ្មីមកពិភាក្សា ក្នុងនោះមានការលើកលែងទាក់ទងនឹងទិដ្ឋាការដល់ពលរដ្ឋអាមេរិកដែលចង់ចូលទៅតំបន់អឺរ៉ុបកម្សាន្ត។
សកម្មភាពខាងលើរបស់អឺរ៉ុបគឺដើម្បីប្រឆាំងទៅនឹងច្បាប់ហាមប្រាមជនភៀសខ្លួនថ្មីរបស់លោក ត្រាំ គឺឲ្យពលរដ្ឋអាមេរិកក៏ត្រូវតែសុំទិដ្ឋាការចូលទៅអឺរ៉ុបផងដែរ។
ចាប់ពីខែឧសភា ឆ្នាំ២០១៧ សភាអឺរ៉ុបនឹងចាប់ផ្តើមទទួលស្វាគមន៍អ្នកទេសចរអាមេរិកនៅជុំវិញពិភពលោកចូលទៅកាន់ អឺរ៉ុប។ ដូច្នេះសេចក្តីសម្រេចថ្មីរបស់សភាអឺរ៉ុប នឹងធ្វើឲ្យពលរដ្ឋអាមេរិកជួបផល លំបាកទៅកម្សាន្តនៅអឺរ៉ុប គឺចាំបាច់ត្រូវ តែសុំវីសាជាមុនទើបអាចទៅបាន។ មិនមែនទិញសបុត្រយន្តហោះហើយឡើងទៅភ្លាមៗដូចកាលពីមុននោះឡើយ។
សកម្មភាពផ្អាកទិដ្ឋាការខាងលើរបស់សភាអឺរ៉ុបទៅលើពលរដ្ឋអាមេរិកដើម្បីជាការសងសឹក ទៅនឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានចេញច្បាប់ថ្មីហាមប្រាមពលរដ្ឋ៥ប្រទេសចូលក្នុងទឹកដីអាមេរិកក្នុងរយៈពេល១២០ថ្ងៃ។ ចំណែកពល រដ្ឋអាមេរិកវិញបែរជាទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះមានតំបន់ អឺរ៉ុបដោយមិនចាំបាច់មានវីសា។
នៅពេលដែលពលរដ្ឋអាមេរិកចូលទៅកាន់តំបន់អឺរ៉ុប ដោយមិនសុំវីសា គឺបានធ្វើ ឲ្យវិស័យទេសចរណ៍របស់អឺរ៉ុបត្រូវខាត បង់ប្រាក់ជាច្រើនដុល្លារ។
បើទោះបីបែបណាក្តី សហគមន៍អឺរ៉ុប នឹងត្រូវវាយតម្លៃឲ្យបានច្បាស់លាស់បំផុតមុនពេលសម្រេចផ្អាកទិដ្ឋកា ដោយសកម្មភាពទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់ ទំនាក់ទំនង និងប៉ះពាល់ដល់សេដ្ឋកិច្ច អឺរ៉ុបទាំងមូល។ ប៉ុន្តែប្រសិនបើ គ្មានប្រតិ កម្មតបតអាមេរិកទេនោះអឺរ៉ុបនឹងរងការរិះគន់ពីសហគមន៍អន្តរជាតិ ជុំវិញការហាមប្រាមជនអន្តោប្រវេសន៍របស់អាមេរិក៕
ប្រែសម្រួល៖ ម៉ែវ សាធី