បណ្តាព្រះវិហារនៅម៉ាឡេស៊ីបួងសួងរហូតដល់កូរ៉េខាងជើងដោះលែងពលរដ្ឋ

ចែករំលែក៖

ម៉ាឡេស៊ីនឹងរៀបចំពិធីបួងសួង ជា ពិសេសនៅតាមព្រះវិហារទាំងអស់នៅ ទូទាំងប្រទេសចាប់ពីថ្ងៃស្អែក រហូតដល់ ពេលដែលពលរដ្ឋម៉ាឡេស៊ីនៅកូរ៉េខាងជើង ត្រូវបានដោះលែងត្រឡប់មកស្រុក វិញ។

លោក Jamil Khir រដ្ឋមន្ត្រីទីស្តីការ គណៈរដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បាន ប្រកាសឲ្យដឹងថា «ខ្ញុំសូមស្នើដល់បណ្តាព្រះវិហារទាំងអស់នៅទូទាំងប្រទេស រៀប ចំពិធី Solat Hajat (ពិធីបួងសួងពិសេស )ចាប់ពីថ្ងៃទី១០ខែមីនា រហូតដល់ វិបត្តិជា មួយកូរ៉េខាងជើងត្រូវបានបញ្ចប់ហើយ ពលរដ្ឋម៉ាឡេស៊ីត្រូវបានដោះលែងឲ្យ ត្រ្រឡប់មកស្រុកវិញ។

លោក Jamil Khir សង្ឃឹមថាភាពតាន តឹងរវាងម៉ាឡេស៊ីនឹងកូរ៉េខាងជើងដោះ ស្រាយឲ្យបានឆាប់បំផុត ហើយពលរដ្ឋម៉ាឡេស៊ី១១នាក់នៅកូរ៉េខាងជើង វិល ត្រឡប់មកផ្ទះសម្បែងវិញ។

ទំនាក់ទំនងការបរទេសរវាងម៉ាឡេស៊ី នឹងកូរ៉េខាងជើង ប្រឈមមុខតានតឹងដាក់ គ្នា ដោយសារតែរឿងឃាតកម្មលើលោក គីម ជុងណាម។ ប្រទេសទាំង២បាន បណ្តេញអគ្គរដ្ឋទូតចេញពីប្រទេសរៀងៗខ្លួន។ ជាមួយគ្នានោះកូរ៉េខាងជើងបាន ហាមពលរដ្ឋម៉ាឡេស៊ី ចេញពីប្រទេសកូរ៉េ ខាងជើង។ ភ្លាមៗនោះម៉ាឡេស៊ីក៏បាន ហាមប្រាមពលរដ្ឋកូរ៉េចេញពីម៉ាឡេស៊ីផងដែរ។

ពាក់ព័ន្ធនឹងករណីស្លាប់របស់លោក គីម ជុងណាម នៅក្នុងអាកាសយានដ្ឋាន ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោយពីការស្រាវជ្រាវនៅពេលនេះរដ្ឋា ភិបាលម៉ាឡេស៊ីបានប្រកាសជាផ្លូវការថា កូរ៉េខាងជើងជាអ្នកនៅពីក្រោយការធ្វើ ឃាតលោក គីម ជុងណាម បងប្រុសរបស់ លោក គីម ជុងអ៊ុន៕

Malaysia

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print