ភ្នំពេញ៖ ដើម្បីរក្សារបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ធក្នុងមូលដ្ធានក៍ដូចជាការឆ្លើយតមទៅនឹងផែនការរបស់សាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០១៥សាលាខណ្ឌ៧មករាបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ធបាលខណ្ឌក្រោមធិបតីភាពលោកលីម សុភាអភិបាលនៃគណៈបញ្ជាការឯកភាពខណ្ឌ ។
ក្នុងឱកាសនោះលោកលីម សុភាពបានលោកលើករបៀបវារៈចំនួន៤យកមកពិភាក្សា១គឺផែនការ ស្តីពីវិធានមណ្ឌលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២ការរៀបចំមន្ត្រីទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ៣ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការធ្វើអត្តសញ្ញាណប័ណ្ណ ៤ពិភាក្សា និងដោះស្រាយបញ្ហាការងារដែលនៅសេសសល់នាកន្លងមករបស់រដ្ធបាលខណ្ឌ។
លោកលីម សុភាបានក្រើនរលឹកដល់អាជ្ញាធរសង្កាត់ ខណ្ឌពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់គោរពនិងអនុវត្តអោយបានភ្ជាប់ផ្ទួនធ្វើយ៉ាងណាធានាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ធ។មិនតែប៉ុណ្ណោះលោកបានលើកឡើងទៀតថាពាក់ព័ន្ធទៅនិងអាជ្ញាធរសង្កាត់ត្រូវចេះចាត់ចែងថវិការរបស់មូលនិធិសង្កាត់អោយបានត្រឹមត្រូវនិងចំទិសដៅ ៕
ដោយ៖ ស សម