ខេត្តកំពង់ស្ពឺ៖ មុខសញាជួញដូរថ្នាំញៀនដ៏សកម្មម្នាក់ត្រូវបានសត្ថកិច្ចនគរបាលស្រុកសំរោងទងឃាត់ខ្លួនព្រមទាំងដកហូតថ្នាំញៀនដែលនៅជាប់ខ្លួនបាន២០កញ្ចប់ទៀតផង។ ពេលនេះជនសង្ស័យរូបនេះត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្ត។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃ២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មុខសញាជួញដូរគ្រឿងញៀនឈ្មោះបាន ដា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាមគ្គឺ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកអនុសរនីយ៍ឯក មិុច សុភាន់ អធិការរងនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីសម សាមួន ស្នងការនគរបាលខេត្តក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ឃុត សុផល អធិការស្រុកបានចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរថ្ខក្នុងមូលដ្ឋាន។ លោកអធិការរងបន្តថា ក្នុងពេលល្បាតកម្លាំងសមត្ថកិច្ចស្រុកនិងប៉ុស្តិ៍រលាំងគ្រើលបានប្រទះឃើញមុខសញ្ញាគួរសង្ស័យនៅចំណុចតាមផ្លូវខាងកើតភូមិក្រាំងស្វាយចំងាយប្រមាណ៥០០ម៉ែត្រកម្លាំងប្រឆាំងគ្រឿងញៀនសហការជាមួយផ្នែកព្រហ្មទណ្ឌក៏ធ្វើការឃាត់ខ្លួនដើម្បីឆែកឆេរបន្ទាប់ពីឆែកឆេរសមត្ថកិច្ចបានរកឃើញម្សៅសថ្លាក្រាមសង្ស័យថ្នាំញៀនចំនួន២០កញ្ចប់។ ក្រោយរកឃើញមានថ្នាំញៀននៅជាប់នឹងខ្លួនជនសង្ស័យសមត្ថកិច្ចបាននាំខ្លួនមកកាន់អធិការស្រុកដើម្បីកសាងសំណុំរឿងបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនទាំង២០កញ្ចប់ដែលសមត្ថកិច្ចឆែករកឃើញនេះគឺពិតជារបស់ខ្លួនប្រាកដមែន។ ជនសង្ស័យបន្តថា មុនពេលចាប់ខ្លួនគឺគេលក់នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យតែដោយសារសមត្ថកិច្ចតាមប្រមាញ់ពេកទើបរូបគេចង់ប្តូរមករកសុីលក់ថ្នាំញៀននៅភូមិព្រៃស្វាយ ឃុំរលាំងគ្រើល ដែលជាភូមិកំណើតរបស់ម្តាយខ្លួនម្តងតែមកមិនទាន់បានលក់ផងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានរួមទាំងវត្ថុតាង។
ក្នុងការឃាត់ខ្លូនមុខសញ្ញាសង្ស័យនេះសមត្ថកិច្ចបានដកហូតថ្នាំញៀនបានចំនួន១៩កញ្ចប់តូច និង១កញ្ចប់មធ្យម ម៉ូតូគុបមូល១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខក/ឆ១ ៦៣១៤។
ក្រោយឃាត់ខ្លួននិងបានចម្លើយសារភាពរួចមកកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការបន្តតាមនីតិវិធី៕ សេនាស័ក្តិ
...