តារាសិង្ហបូរីជាង២០រូបនឹងត្រូវដាក់ឲ្យអ្នកគាំទ្រនៅកម្ពុជាបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានតារាសម្តែងល្បីឈ្មោះរបស់សិង្ហបូរីជាង២០រូបនឹងត្រូវបានដាក់ឲ្យអ្នកគាំទ្រនៅកម្ពុជាធ្វើការបោះឆ្នោតដើម្បីស្វែងរកម្ចាស់ជ័យលាភីទទួលពានរង្វាន់ដែលនឹងប្រគល់នៅកម្ពុជាផ្ទាល់។ កម្មវិធីនេះលើកដំបូងនេះមានឈ្មោះថា“ពានរង្វាន់តារាឯកសាំងហ្គាពួរ”ត្រូវបានរៀបចំដោយទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ(PPCTV) បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន MediaCorp របស់​ប្រទេស​សិង្ហបូរី​ ។

ប្រធានគ្រប់គ្រងកម្មវិធីខាងលើលោក ជាម គុណធី បានបញ្ជាក់ថានេះ​ជា​កម្មវិធី​ធំ នៅ​ប្រទេស​គេ​មិន​មែន​ជា​លើក​ទី​១ តែ​សម្រាប់​ប្រទេស​យើង គឺ​ជា​លើក​ទី​១ អត់​ដែល​មាន​ខាង​បរទេស​ណា​មក​ធ្វើ​ទេ ហើយ​យើង​ជា​អ្នក​ធ្វើ​មុន​គេ ដោយ​សហការ​ជាមួយ MediaCorp។ លោកបញ្ជាក់ថាហេតុផល គឺ​ដោយ​សារ​សិល្បៈ​យើង​មាន​ការ​រីក​ចម្រើនហើយ​យើង​ចង់​ផ្ដល់​ជូន​អារម្មណ៍​ខុស​ប្លែក​ទស្សនិកជន​ដែល​គាំទ្រ​តារា​សិង្ហបូរី ។

​ ទូរទស្សន៍ PPCTV បាន​ប្រកាស​ថ្មី​ៗ​នេះ ពី​ការ​រៀប​ចំ​កម្មវិធី​ខាង​លើ ដោយ​បាន​នាំ​យក​តារា​ល្បី​ៗ​របស់​សិង្ហបុរី​ទាំង​ប្រុស​ទាំង​ស្រី​ប្រមាណ​ជាង ២០​រូប​មក​ដាក់​ឲ្យ​ទស្សនិកជន​កម្ពុជា​ធ្វើ​ការ​បោះ​ឆ្នោត​ឈាន​ទៅ​ទទួល​ពាន​រង្វាន់​ចំនួន៩​ផ្នែក(១​ផ្នែក​មាន​៥​ជ័យលាភី)ផ្សេង​គ្នា។ មានពានជាច្រើនផ្នែកនឹងត្រូវបានប្រគល់ជូនតារាសម្តែងសិង្ហបូរីនៅចុងឆ្នាំនេះមានដូចជាពានរង្វាន់តារាឯកប្រុសនិងតារាឯកស្រីក្នុងដួងចិត្ត,ពានរង្វាន់តារាឯកប្រុស តារាឯកស្រីឆ្នើម,ពានរង្វាន់តារាគូស្នេហ៍ក្នុងភាពយន្ត, ពានរង្វាន់តារាក្នុងក្តីស្រមៃ,ពានរង្វាន់តារារងប្រុស និងតារារងស្រីក្នុងដួងចិត្តជាដើម។ ព្រឹត្តិការណ៍​នេះ មន្ត្រី​គម្រោង​អះអាង​ថា នឹង​ជា​ឱកាស​ពិសេស​មួយ សម្រាប់​សិល្បករ​ខ្មែរ​បាន​ជួប​ដក​ស្រង់​ជាមួយ​តារា​អន្តរជាតិ​លើ​កម្រាល​ព្រំ​ក្រហម។ប្រធាន​គ្រប់​គ្រង​ខាងលើបង្ហើប​ថាសិល្បករ សិល្បការិនី​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​រូប​នឹង​មាន​វត្តមាន​ក្នុង​វិធី​មួយ​នេះបើទោះបីជាពួកគេ​មិន​មែន​ទៅ​ទទួល​បាន​ពាន​ក្តី ។

លោក ជាម គុណធី បញ្ជាក់​ទៀត​ថា ពួក​លោក​ព្យាយាម​ធ្វើ​ឲ្យ​កម្មវិធី​មួយ​នេះ​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​ក្នុង​ប្រទេស​កម្ពុជា និង​សង្ឃឹម​ថា​ទទួល​បាន​ជោគជ័យ។ “ពាន​រង្វាន់​តារា​ឯក​សាំងហ្គាពួរ” ឬ“PPCTV​MEDIACORP AWARDS “ នឹង​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី២៨ ខែ វិច្ឆិកា ២០១៥ ។ ប៉ុន្តែ​ការ​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​ទាំង​អស់​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០១ កញ្ញា ខាង​មុខ​ដល់ ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៥។ លោក ប្រាប់​ថា ប្រិយមិត្ត​អាច​ចូល​រួម​បោះ​ឆ្នោត​បាន​តាម​រយៈ​គេហទំព័រ​របស់​កម្មវិធីwww.ppctvawards.comនិង​ផ្ញើ​សារSMS ពី​ទូរស័ព្ទ​ដៃ ហើយ​ពួក​គេ​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន និង​សំបុត្រ​ចូល​ទស្សនា​កម្មវិធី​ដោយ​ផ្ទាល់​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print