រថយន្ដឡិចស៊ីសបុកបង្គោលភ្លើងនិងរបងផ្ទះប្រជាពលរដ្ឋបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បង្គោលភ្លើងមួយដើមនិងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងបានរងការខូចខាតយ៉ាងដំណំដោយសារតែបុរសម្នាក់បើករថយន្ដឡិចស៊ីស470 មួយគ្រឿងបើកក្នុងល្បឿនលឿនបានរេចង្កូតទៅបុកពេញទំហឹង បណ្ដាលអោយរថយន្ដដាច់កង់ទៅមុខលែងរួច តែមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ។ ហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ២ ទល់មុខ រោងចក្រអគ្គីសនីទី២ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ដឡិចស៊ីស470 មួយគ្រឿង ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2L-9229 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅ ពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុបានរេចង្កូតឡើងឃឿនទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលបង្គោលភ្លើងបាក់អស់មួយដើមនិហរថយន្ដដាច់កង់វិលមួយជុំទៅប៉ះរងបងផ្ទះប្រជាពលរដ្ឋបណ្ដាលអោយរងការខូចខាតផងដែរ តែមិនបណ្ដាលអោយមានអ្នករងបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្ករយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print