ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទជា លក្ខណៈគ្រួសារនៅស្រុកក្រគរ ស្រុក បាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍ សាត់បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះគេសង្កេតឃើញបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ប្រភេទ អួនហ៊ុម អួនកែច្នៃ និងស៊ីបអូសទាញដោយកម្លាំងម៉ាស៊ីនធំៗ កំពុងសម្រុកធ្វើ សកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង ។ និយាយ រួមក្នុងភូមិសាស្រ្តរដ្ឋបាលខេត្តពោធិ៍ សាត់ ទាំងមូលតែម្តងឲ្យតែផ្នែកទឹក ដែលបញ្ហាខាងលើនេះនាំឲ្យក្តៅក្រហាយដល់ប្រជានេសាទជាលក្ខណៈគ្រួសារ(មងសន្ទូច) ត្រូវបានគេចោទថាបើមន្រ្តីជំនាញរដ្ឋបាល ជលផលមិនបើកដៃឲ្យទេម៉្លេះសមជន ប្រព្រឹត្តក៏មិនហានធ្វើសភាពជាដាច់ខាត ។
ប្រភពរាយការណ៍ខាងលើបន្តថា សកម្មភាពជនប្រព្រឹត្តបទល្មើសនេសាទរាល់ថ្ងៃនេះ គេសង្កេតឃើញធ្វើចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងរហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង ហើយសុទ្ធជាប្រភេទបទល្មើសចល័ត លឿនដូចជាប្រភេទឧបករណ៍ស៊ីបអួនហ៊ុមនិងអួនកែច្នៃ ដែល បទល្មើសប្រភេទនេះ នៅពេលមានសមត្ថកិច្ចលួចចុះឆ្មក់មក បង្រ្កាបម្តងៗ មានមន្រ្តីរនុកក្នុងរាយការណ៍ ព័ត៌មានដល់ជនប្រព្រឹត្តទាំងនោះភ្លាមៗ ។ ដូច្នេះហើយទើបពួកគេងាយបំបែកគ្នាបើករត់គេចជ្រកតាមអូរឬព្រែកមាត់ព្រៃ និងនៅ តាមភូមិសាស្រ្តនានានៃបឹងទន្លេ
សាប ។ ប៉ុន្តែអ្វីដែលសំខាន់នោះឧបករណ៍បទល្មើសនេះ វានាំការក្តៅក្រហាយដល់ ប្រជានេសាទជាលក្ខណៈគ្រួសារ (មង សន្ទូច) ព្រោះពួកនេសាទល្មើសច្បាប់ទាំង នេះបានធ្វើសកម្មភាពដាច់ឧបករណ៍ជា លក្ខណៈគ្រួសារអស់គ្មានសល់នោះឡើយ ។ ចំណែកមន្រ្តី ជំនាញឬស្ថាប័នពាក់ព័ន្ធនៅមូលដ្ឋានមិនបង្រ្កាបជាដាច់ខាតបានត្រឹម ផ្ទៀងផ្ទាត់មើលដើម្បីរាយការណ៍ប្រាប់ជន ប្រព្រឹត្តតែប៉ុណ្ណោះថ្នូរនឹងសំណូក ។
ប្រភពដដែលបន្តទៀតថាកាលពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០១៧ ពួកគេទទួល បានព័ត៌មានច្បាស់ថា មានកម្លាំងនីតិកម្ម និងវិវាទនៃនាយកដ្ឋានរដ្ឋបាលជលផល ចុះមកនៅលើផ្ទៃបឹងទន្លេសាបពេលនោះ ក្រុមល្មើសនាំគ្នាផ្អាកធ្វើសកម្មភាព ហើយបើធ្វើគឺធ្វើដោយប្រុងប្រយ័ត្នដោយមាន បណ្ដាញឃ្លាំមើលសមត្ថកិច្ចគ្រប់ច្រក ល្ហក ។ ដូច្នេះហើយករណីខាងលើនេះអ្នកនេសាទជាលក្ខណៈគ្រួសារទទូចដល់ថ្នាក់ លើថ្នាក់ធំៗជួយអន្តរាគមន៍ផង ។ ពុំដូច្នេះ នោះទេមុខរបរដូចពួកគាត់រាយមងចង សន្ទូច ធ្វើនេសាទមិនបាននោះឡើយព្រោះ ក្រុមនេសាទប្រើប្រាស់ប្រភេទឧបករណ៍ ល្មើសច្បាប់បានបំផ្លាញត្រីគ្មានសល់ ៕ បឹុម ពិន